កម្សាន្ដ

ចូលឆ្នាំថ្មីឆ្នាំសកល ២០២៤ មានភ្ញៀវមកលេងតាមរមណីយដ្ឋាននានាក្នុងខេត្តកំពង់ចាមប្រមាណជាង១២ម៉ឺននាក់

ដោយ៖ គង់ហេង
កំពង់ចាម៖ នៅក្នុងឱកាសថ្ងៃឆ្លងឆ្នាំសកល ២០២៣ ចូលឆ្នាំ ២០២៤ មានភ្ញៀវទេសចរប្រមាណជាង ១២ម៉ឺន នាក់បានមកទស្សនា លេងកម្សាន្តនៅតាមកន្លែងកម្សាន្ត និងរមណីយដ្ឋាននានា ក្នុងខេត្តកំពង់ចាម។នេះបើតាមការប្រកាសឱ្យដឹងនៅក្នុងផេកហ្វេសបុកផ្លូវការរបស់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ១ ខែមករា ឆ្នាំ២០២៤នេះ។

រូបភាពៈ ចៅវង្ស

លោកអភិបាលខេត្តកំពង់ចាមបានបញ្ជាក់ថា៖ ខេត្តកំពង់ចាមមានភ្ញៀវទេសចរ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ដែលមកទស្សនានៅតាមកន្លែងកម្សាន្ត និងរមណីយដ្ឋាននានា និងស្នាក់នៅក្នុងខេត្ត សរុបមានចំនួន ១២២.៤៤៦ នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ១២២.២៥៣ នាក់ និងភ្ញៀវបរទេសមានចំនួន ១៩៣ នាក់ ។

រូបភាពៈ ចៅវង្ស

ក្នុងនោះនៅតាមកន្លែងកម្សាន្ត និងរមណីយដ្ឋាននីមួយៗមានចំនួន ៖ រមណីយដ្ឋានទឹកឆាចំនួន ៧.៣៥០ នាក់,រមណីយដ្ឋានកសិទេសចរណ៍-ថ្មដាទឹកឆាមានចំនួន ២៥០ នាក់, រមណីយដ្ឋានប្រាសាទភ្នំហាន់ជ័យ មានចំនួន ៤៦៥ នាក់, រមណីយដ្ឋានបែមប៊ូរីសត ភ្ញៀវទេសចរសរុបមានចំនួន ២៨នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ២៣នាក់ និងភ្ញៀវបរទេសចំនួន ៥ នាក់ ,រមណីយដ្ឋានភ្នំប្រុស-ភ្នំស្រី មានចំនួន ៦០២ នាក់, រមណីយដ្ឋាននគរបាជ័យ មានចំនួន ៧១៨នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ៧០៥នាក់ និងភ្ញៀវបរទេសចំនួន ១៣នាក់ ,រមណីយដ្ឋានប្រាសាទភ្នំជើងព្រៃមានចំនួន 201នាក់។

រូបភាពៈ ចៅវង្ស

រមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន ភ្ញៀវទេសចរសរុបមានចំនួន ៣៥.៩០២ នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ៣៥.៨៣០នាក់ និងភ្ញៀវបរទេសមានចំនួន ៧២នាក់, រមណីយដ្ឋានស្មៅទន្លេ ភ្ញៀវទេសចរសរុបមានចំនួន៣១៥នាក់, ក្រុងកំពង់ចាម ភ្ញៀវទេសចរមានចំនួន ៧៣.៣៦០នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ៧៣.២៨០នាក់ និងភ្ញៀវបរទេសចំនួន ៨០នាក់ ។

រូបភាពៈ ចៅវង្ស

ស្នាក់នៅតាមផ្ទះសំណាក់ និងសណ្ឋាគារ ភ្ញៀវសរុបចំនួន ៣.២៥០នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ៣.២២៧នាក់ និងភ្ញៀវបរទេសចំនួន២៣នាក់៕