កីឡា

អ្នកចាំទីLloris ចាកចេញពី Spurs ទៅចូលរួមជាមួយក្លិប MLS LAFC

ប្រែសម្រួល៖ បញ្ញា

អ្នកចាំទីដែលឈ្នះពាន World Cup របស់បារាំង Hugo Lloris បានចូលរួមជាមួយក្រុម Los Angeles FC ពីក្លិប Tottenham Hotspur ក្លិបទាំងពីរបាននិយាយកាលពីថ្ងៃសៅរ៍។

Lloris វ័យ 37 ឆ្នាំដែលកុងត្រាជាមួយ Spurs នឹងត្រូវផុតកំណត់ក្នុងខែមិថុនានោះ បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេលមួយឆ្នាំជាមួយនឹងជម្រើសបន្តសម្រាប់ឆ្នាំ 2025 និង 2026 បន្ទាប់ពីស្នាក់នៅរយៈពេល 11 ឆ្នាំនៅទីក្រុងឡុងដ៍៕

ប្រភព៖ Reuters