ព័ត៌មានជាតិ

អនុញ្ញាតឲ្យអ្នកគ្រូជាប់កិច្ចសន្យាម្នាក់នៅក្រុងប៉ោយប៉ែតបានចូលបង្រៀនវិញ

ដោយ ៖ បន្ទាយ / បន្ទាយមានជ័យ៖

ជាកាដូសម្រាប់ដំណាច់ឆ្នាំចាស់ ឈានចូលឆ្នាំថ្មីឆ្នាំសាកលឆ្នាំ២០២៤ នេះ អ្នកគ្រូជាប់កិច្ចសន្យាម្នាក់នៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យបានត្រូវអនុញ្ញាតអោយចូលបង្រៀនដូចដើមវិញ ហើយធ្វើការនេះរហូតដល់ចូលនិវត្តិន៍តែម្តង។

ងចូលបង្រៀនវិញហើយរហូតចូលនិវត្តិន៍នៅពេលដែលអភិបាលខេត្តចុះសម្របសម្រួលនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣នៅភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក ឈូ ប៊ុនរឿង ប្រធានមន្ទីអប់រំយុវជននិងកីឡាខេត្តបន្ទាយមានជ័យឲ្យដឹងកាលពីថ្ងទី៣០ខែធ្នូឆ្នាំ២០២៣ថា៖អ្នកគ្រូជាប់កិច្ចសន្យាឈ្មោះ អឿ មុន្នី អាយុ៥៧ឆ្នាំ នៅសាលាបឋមសិក្សាសុខសាន្ត បានធ្វើការតវ៉ាមួយក្រោយនាយកសាលាបឋមសិក្សាសុខសាន្តនិងការិយាល័យអប់រំ យុវជននិងកីឡាក្រុងប៉ោយប៉ែតបានសម្រេចបញ្ឈប់គាត់លែងអោយបង្រៀន។

ពោលគឺបន្ទាប់ពីបញ្ចប់កិច្ចសន្យារយៈពេល១ឆ្នាំៗដូចរាល់ឆ្នាំរបស់គាត់។

ជាជំនួស នាយកសាលានេះ ក៏បានជ្រើសរើសយកប្អូនប្រុសម្នាក់របស់ខ្លួនម្នាក់ជាគ្រូជាប់កិច្ចសន្យាមកបង្រៀនវិញ។

ក្រោយការបញ្ឈប់ អ្នកគ្រូ អឿ មុន្នី បានសសេរសារនិងរូបភាពផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនសុំអន្តរាគមន៍ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាជួយរកយុត្តិធម៌ អន្តរាគមន៍ដ្បិតគាត់ថា បានខិតខំបង្រៀនសិស្សនៅសាលារៀនតែមួយនេះរយៈពេល១៦ឆ្នាំមកហើយ(ពីឆ្នាំ២០០៦-២០២៣)។

គឺដំបូងៗបានទទួលប្រាក់ខែ ចំនួន១៣ម៉ឺនរៀល ។លុះដល់ឆ្នាំ២០២៣បានទទួលប្រាក់ខែ ចំនួន១លាន១២សែនរៀល/ខែ។

ហើយពេលនេះ ក៏ត្រូវបាននាយកសាលានិងការិយាល័យអប់រំក្រុងបញ្ឈប់ការបង្រៀនដោយលើកសំអាងថា :”អ្នកគ្រូវ័យចាស់ណាស់ហើយនិងត្រូវបញ្ចប់កិច្ចសន្យា១ឆ្នាំ១លើកៗដូចរាល់ឆ្នាំហើយ។

ហើយលោកនាយកបានជ្រើសរើសយកប្អូនប្រុសគាត់ពីក្រៅមូលដ្ឋានមកធ្វើជាជាគ្រូកិច្ចសន្យាដើម្បីមង្រៀនជំនួស។

លោក ឈូ ប៊ុនរឿង បានបន្តថា៖ក្រោយអ្នកគ្រូជាប់កិច្ចសន្យាសុំអន្តរាគមន៍       លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យរួមជាមួយមន្ត្រីមន្ទីមុខងារសាធារណៈខេត្តនិងមន្ត្រីមន្ទីអប់រំយុវជននិងកីឡាខេត្តនិងការិយាល័យអប់រំក្រុងបានចុះទៅសម្របសម្រួល ពិនិត្យនិងដោះស្រាយដោយយល់ព្រមអោយអ្នកគ្រូ អឿ មុន្នី  មិនត្រឹមតែបានចូលបង្រៀនសិស្សនៅសាលាបឋមសិក្សាសុខសាន្តដូចដើមវិញប៉ុណ្ណោះទេ គឺហើយធ្វើកិច្ចសន្យាបន្តបង្រៀនរហូតដល់ចូលនិវត្តិន៍ ។

ជាដំណោះស្រាយតាមគោលការណ៍ឈ្នះ ឈ្នះ  សាច់ញាតិរបស់នាយកសាលាក៏អនុញ្ញាតឲ្យធ្វើជាគ្រូជាប់កិច្ចសន្យាបន្តបង្រៀនដូចគ្នាដែរ ៕