សន្ដិសុខសង្គម

លោកសាន្ត ប៊ុនធឿន សម្រេចសុំទោសអគ្គនាយកដ្ឋានពន្ធនាគារជាសាធារណៈ

ដោយ៖វិចិត្រ
ភ្នំពេញ៖ នៅទីបំផតុលោកសាន្ត ប៊ុនធៀ់នដែលជាបុគ្គលរិះគន់សង្គមម្នាក់ដោយឥតសំចៃមាត់នោះបានសម្រេចចិត្តសុំទោសអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃជាសាធារណៈពីកំហុសឆ្គងរបស់ខ្លួនដែលគេគិតថា វាបានប៉ះពាល់ដល់កេរ្តិ៍ឈ្មោះនិងសេចក្តីថ្លៃថ្នូររបស់មន្រ្តីពន្ធនាគារ។

សូមរំលឹកថា កាលពីថ្ងៃទី២៩ ខែធ្នូឆ្នាំ២០២៣អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃបានទុកពេលឱ្យឈ្មោះ សាន្ត ប៊ុនធឿន រយៈពេល៤៨ម៉ោង ដើម្បីសុំទោសជាសាធារណ: នូវរាល់ពាក្យពេចន៍មិនសមរម្យ ប្រមាថលើមន្រ្តីពន្ធនាគារ ដែលបានផ្សព្វផ្សាយតាមបណ្តាញសង្គម កាលពីយប់ថ្ងៃទី២៨ ខែធ្នូឆ្នាំ២០២៣។

ក្នុងគណនីឈ្មោះ San Buntheoun បុគ្គលសាន្ត ប៊ុនធឿន អតីតអ្នកសារព័ត៌មានអនឡាញ ឬអ្នកខ្លះផ្តល់រហស្សនាមឲ្យគាត់ថាអ្នកកាសែតABCនោះបានធ្វើអត្ថាធិប្បាយក្នុងអាការស្រវឹង ដោយប្រើពាក្យពេចន៍មិនសមរម្យ។


ការនិយាយរបស់លោកសាន្ត ប៊ុនធឿន ក្នុងន័យប្រមាថមាក់ងាយជារួមយ៉ាងធ្ងន់ធ្ងរ ដល់ប្រធានពន្ធនាគារ និងមន្ត្រីពន្ធនាគារដោយបានប្រើពាក្យថា“អាពួកមេគុកខ្លះ ពួកអាឆ្មាំគុកខ្លះ គេយកបាយឱ្យប្ដីគេស៊ី វាទាល់តែអ្នកឯងដេកជាមួយអាឆ្មាំគុក”។

អគ្គនាយកដ្ឋានពន្ធនាគារ បានថ្កោលទោសនិងតម្រូវឱ្យឈ្មោះ សាន្ត ប៊ុនធឿន ចេញមុខ សុំទោសជាសាធារណៈជាបន្ទាន់។ ក្នុងករណីឈ្មោះ សាន្ត ប៊ុនធឿន មិនបានធ្វើតាមការតម្រូវខាងលើរយៈពេល៤៨ម៉ោង បន្ទាប់ពីថ្ងៃចេញផ្សាយលិខិតនេះទេ អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ នឹងចាត់វិធានការទៅតាមផ្លូវច្បាប់។

ប៉ុន្តែបន្ទាប់ពីអគ្គនាយកដ្ឋានពន្ធនាគារ ប្រកាសទុកឱសានវាទបែបនេះ  នៅព្រឹកទី៣០ ខែធ្នូឆ្នាំ២០២៣នេះ លោកសាន្ត ប៊ុនធឿន ក៏បានចេញលិខិតសុំទោស អគ្គនាយកដ្ឋានពន្ធនាគារជាសាធារណៈដើម្បីបានរួចខ្លួនពីការប្រឈមមុខចំពោះផ្លូវច្បាប់៕