សន្ដិសុខសង្គម

ផ្ទុះបំពង់ហ្គាសបូមខ្យល់កង់ឡានបណ្តាលឲ្យបុរសម្នាក់ឆេះរលាកពេញខ្លួន

ដោយ៖សុខុម
កណ្ដាល:បុរសម្នាក់រងរបួសពេញខ្លួនធ្ងន់ធ្ងរដោយសារផ្ទុះឆេះបំពង់ហ្គាសបូមខ្យល់កង់ រថយន្ត មួយ កន្លែង កាលពីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ស្ថិតនៅក្នុង ភូមិ ចេតីយ៍ថ្មី ឃុំ វិហារលួង ស្រុក ពញាឮ ខេត្ត កណ្តាល ។


សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់រងគ្រោះឈ្មោះ អាត អុី អាយុ ៤១ ឆ្នាំ មានទីលំនៅ ភូមិ ស្រែវាល ឃុំ ដងស្តារ ស្រុក ស្ទឹងត្រង់ ខេត្ត កំពង់ចាម។ បច្ចុប្បន្នស្នាក់នៅ ភូមិ ចេតីយ៍ថ្មី ឃុំវិហារលួង ស្រុក ពញាឮ ខេត្ត កណ្តាល មុខរបរ ប៉ះកង់ ររថយន្ត។


មូលហេតុ បណ្តាល មកពីមានរុឺម៉កមួយគ្រឿងសុំបញ្ចូលហ្គាស ហើយម្ចាស់ទីតាំងខាងលើ បញ្ចូលហ្គាសបណ្តើរ ផ្សារឌីសង់ទ្រេយ៉ាន់កង់រថយន្តចាស់ៗបណ្តើរ ក៏មានផ្កាភ្លើងបង្កផ្ទុះឡើងតែម្តង។ ភ្លាមនោះម្ចាស់រុឺម៉កដែលសុំបញ្ជូលហ្គាសបើកគេចខ្លួនបាត់ទៅ៕