អន្តរជាតិ

ប្រធានាធិបតីចិន ស៊ី ជិនពិង តែងតាំងអតីតមេទ័ពជើងទឹកលោក ឌុង យុន ជារដ្ឋមន្ត្រីការពារជាតិថ្មី

ប្រែសម្រួល៖ រតនា

ប៉េកាំង៖ នៅថ្ងៃសុក្រ ទី២៩ ធ្នូ ចិនបានធ្វើការតែងតាំង លោកឌុង យុន ដែលជាអតីតមេទ័ពជើងទឹក ជារដ្ឋមន្ត្រីការពារជាតិថ្មីរបស់ខ្លួនជំនួសលោក លី ស្សាងហ្វ៊ូដែលត្រូវបានបណ្តេញចេញពីតំណែងកាលខែតុលា។

ការតែងតាំងនេះធ្វើឡើងនៅចំពេលដែលប្រធានាធិបតីចិនលោក ស៊ី ជិនពិង ធ្វើកំណែទម្រង់រចនាសម្ព័ន្ធយោធាដើម្បីធ្វើឲ្យមានការប្រសើរឡើងវិញនូវសមត្ថភាពកងទ័ពចិនដោយឈរលើគោលការណ៏លើកកម្ពស់វិស័យការពារជាតិដែលប្រទេសចិនខិតខំព្យាយាមប្រែក្លាយខ្លួនឲ្យទៅជាមហាអំណាចទីមួយនៅក្នុងពិភពលោក។ នេះជាគោលដៅតែមួយគត់ដែលចិនកំពុងប្រឹងប្រែងសម្រេចឲ្យបានជាហេតុនាំឲ្យប្រទេសជិតខាងរបស់ខ្លួនជាច្រើនមានការព្រួយបារម្ភយ៉ាងខ្លាំងលើមហិច្ឆតារបស់ប្រទេសចិន។

លោក លី ស្សាងហ្វ៊ូ  អតីតរដ្ឋមន្រ្តីការពារជាតិចិនដែលត្រូវបានបណ្តេញចេញពេលកន្លងមក

បើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ ស៊ិនហួ បានឲ្យដឹងថា លោក ឌុង អាយុ ៦២ ឆ្នាំត្រូវបានតែងតាំងនៅក្នុងសម័យប្រជុំនៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាប្រជាជនចិន។

ការតែងតាំង លោកឌុង យុនជារដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសចិនគឺដើម្បីលើកមុខមាត់សាធារណៈរបស់កងទ័ពរំដោះប្រជាជនចិនដែលមានតួនាទីដ៏សំខាន់ក្នុងការបង្ហាញមុខនៅលើប្រព័ន្ធផ្សព្វផ្សាយ លើឆាកអន្តរជាតិនិងចូលរួមក្នុងកិច្ចការអន្តរកម្មដូចជានៅក្នុងកិច្ចសហប្រតិបត្តិការជាមួយនឹងកងទ័ពរបស់ប្រទេសផ្សេងៗទៀតស្របតាមច្បាប់អន្តរជាតិ។

សារធាតុដ៏សំខាន់នៃមុខងាររបស់គាត់គឺការចូលរួមជាមួយកងយោធាសហរដ្ឋអាមេរិក ដើម្បីកាត់បន្ថយហានិភ័យនៃជម្លោះលើបញ្ហាដ៏ចម្រូងចម្រាស់ជាមួយនឹងកោះតៃវ៉ាន់ និងសមុទ្រចិនខាងត្បូង ដែលជាចំណុចស្នូលដ៏រសើបពីរតែមិនមានអ្វើធ្វើឲ្យលោក ឌុង គួមានការភ្ញាក់ផ្អើលនោះទេពីព្រោះគាត់មិនមែនជាមនុស្សចំណូលថ្មីនោះទេ។

នៅមុនពេលដែលគាត់ត្រូវបានក្លាយជាប្រធានកងនាវាចរណ៍នៃកងទ័ពរំដោះប្រជាជន និងបានក្លាយជាឧត្តមសេនីយពេញលក្ខណ:នៅក្នុងឆ្នាំ ២០២១ គាត់គឺជាមេបញ្ជាការរងនៃកងនាវាចរណ៍សមុទ្រខាងកើត ដែលជាឆ្អឹងខ្នងរបស់កងទ័ពជើងទឹកចិនហើយឥឡូវនេះបានក្លាយមេបញ្ជាការនៃទីបញ្ជាកាដ្ឋានភាគខាងកើត ដែលជាកម្លាំងដ៏សំខាន់ទទួលខុសត្រូវក្នុងការនាំមុខគេបើកឆាកសង្គ្រាមប្រយុទ្ធនៅលើសមរភូមិជាមួយកោះតៃវ៉ាន់ដែលគ្រប់គ្រងដោយខ្លួនឯងហើយនេះគឺជាផែនការដែលចិនបានគ្រោងទុកជាមុនដែលគាត់ជាអ្នកទទួលខុសត្រូវដោយខ្លួនឯង។

គាត់ក៏ធ្លាប់បានបម្រើការងារជាមេបញ្ជាការរងនៃទីបញ្ជាការដ្ឋានភាគខាងត្បូងដែលប្រតិបត្តិការនៅក្នុងសមុទ្រចិនខាងត្បូងដែលពោរពេញទៅដោយការប្រឈមមុខនឹងជម្លោះរ៉ាំរ៉ៃដែលភាគច្រើនចិនបានទាមទារយកមកកាន់កាប់។

អ្នកប្រាជ្ញផ្នែកទំនាក់ទំនងអន្តរជាតិនៅសាលា Rajaratnam School of International Studies ក្នុងប្រទេសសិង្ហបុរីលោក លី មិញលាង បាននិយាយថាលោក “ឌុង នឹងស៊ាំជាមួយការជួបសន្ទនារវាងយោធាចិន និងសហរដ្ឋអាមេរិក។ វាមានសារប្រយោជន៍ដ៏សំខាន់ខណ:ដែលគាត់ដើរតួជាអ្នកគ្រប់គ្រងលើវិបត្តិរវាងកងយោធារបស់ប្រទេសទាំងពីរ” ។

អ្នកវិទ្យាសាស្ត្រនយោបាយ និងអ្នកមិនមែនជាអ្នករស់នៅឯ Global China Hub នៃក្រុមប្រឹក្សាអាត្លង់ទិកលោក វេងទី ស៊ុង បាននិយាយថា ការជ្រើសរើសលោក ឌុង អាចជាសញ្ញាមួយនៃការបោសសម្អាតផ្ទៃក្នុងដែលកំពុងតែបន្តនៅក្នុងបញ្ជាការដ្ឋានអភិវឌ្ឍន៍ឧបករណ៍រ៉ុក្កែត និងឧបករណ៍ការពារដែនអាកាស។

រដ្ឋមន្ត្រី​ការពារជាតិ​មុន​ពីរ​រូប​ដែល​មក​ពី​កងកម្លាំង​ទាំង​ពីរប្រភេទ​នេះ​បាន​បាត់​ខ្លួន​ពីកាបង្ហាញមុខ​ជាសាធារណៈ។

ទីក្រុងប៉េកាំងមិនបានពន្យល់ពីការបាត់ខ្លួនរបស់លោក លីនោះ ទេ ប៉ុន្តគាត់ត្រូវបានដកហូតតំណែងជារដ្ឋមន្ត្រីការពារជាតិ និងជាទីប្រឹក្សារដ្ឋកាលពីខែតុលា។

លោក លី បានដឹកនាំនាយកដ្ឋានទទួលបន្ទុកលទ្ធកម្ម និងស្រាវជ្រាវឧបករណ៍អាវកាស នៅមុនពេលគាត់បានចូលកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិនៅក្នុងខែមីនា។ គាត់​មិន​ត្រូវ​បាន​គេ​ឃើញ​ជា​សាធារណៈ​តាំង​ពី​ថ្ងៃ​ទី ២៥ ខែ​សីហាកន្លងមក៕

ប្រភព៖ Agency/ec/cm