សន្ដិសុខសង្គម

បុរសពីរនាក់ប្រឆាំងសមត្ថកិច្ចពេលចុះអនុវត្តដីកាតុលាការត្រូវចាប់ខ្លួនដាក់ពន្ធនាគារ

ដោយ៖សុខុម
ព្រះវិហារ៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តព្រះវិហារ បានចេញដីកាចោទប្រកាន់ទៅលើបុរសពីរនាក់ដាក់ពន្ធនាគារកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣។


សូមរំលឹកថាកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ នៅភូមិសម្បូរ (ព្រៃគោល) ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យពីរនាក់ទី១-ឈ្មោះ សួន ចាន់ណា អាយុ ៣៤ឆ្នាំ មានទីកន្លែងកំណើត ភូមិអារញ្ញ ឃុំសៀមរាប ស្រុកសៀមរាប ខេត្តសៀមរាប និងបច្ចុប្បន្ន រស់នៅភូមិសំបូរ ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ។ ២-ឈ្មោះ ផា សុខា អាយុ ៣៦ឆ្នាំ មានទីកន្លែងកំណើត ភូមិស្អាក ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ និងបច្ចុប្បន្នរស់នៅ ភូមិសំបូរ ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។


លោកវីរៈសេនីយ៍ឯកគង់គានាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តព្រះវិហារបាននិយាយថា ពីរនាក់នេះបានប្រឆាំងជាមួយសមត្ថកិច្ចពេលចុះអនុវត្តដីការបស់តុលាការខេត្ត។សមត្ថកិច្ចបានឃាត់ខ្លួនពួកគេបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តព្រះវិហារ។ ក្រោយមកត្រូវបានចោទប្រកាន់ដាក់អោយស្ថិតក្រោមការត្រួតពិនិត្យពីបទ «ហិង្សាដោយចេតនា ញុះញង់អោយប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ប្រឆាំងនឹងអ្នករាជការសាធារណៈ» (ស្ថានទម្ងន់ទោស) ប្រព្រឹត្តនៅភូមិសំបូរ ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ កាលពីថ្ងៃទី២២ធ្នូ២០២៣។


បន្ទាប់ពីសំណុំរឿងចូលដល់ដៃចៅក្រំស៊ើបសួរលោក យុត ពន្លឺ ក៏បានចេញដីកាបញ្ជាអោយភ្នាក់ងារមានសមត្ថកិច្ចនាំខ្លួនជនត្រូវចោទពីរនាក់ដាក់ពន្ធនាគារជាបណ្ដោះអាសន្នដើម្បីរង់ចាំការស៊ើបអង្កេតជាបន្តទៀត៕