សន្ដិសុខសង្គម

ឃុំខ្លួនបុរសម្នាក់ដាក់ពន្ធនាគារពីបទប្រើប្រាស់ឧបករណ៍ឆក់ត្រីក្នុងតំបន់អភិរក្សត្រីមេពូជ

ដោយ៖សុខុម
ស្ទឹងត្រែង÷ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តស្ទឹងត្រែងបានសម្រេចឃុំខ្លួនជនសង្ស័យម្នាក់ចោទប្រកាន់ពីបទប្រើប្រាស់ឧបករណ៍ឆក់ត្រីខុសច្បាប់ដាក់ក្នុងពន្ធនាគារកាលពីល្ងាចថ្ងៃទី៣០ខែធ្នូឆ្នាំ២០២៣។


មន្រ្តីអភិរក្សនៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែងបាទឱ្យដឹងថាឃាត់ខ្លួនជនសង្ស័យម្នាក់ឆក់ត្រីដ៏សកម្មទាំងយប់ថ្ងៃហើយពូកែឌឺដងជាមួយមន្រ្តីបរិស្ថាន ពេលនេះត្រូវបានក្រុមអភិរក្សត្រីមេពូជដេញស្ទាក់ឃាត់ខ្លួនបាននៅក្នុងតំបន់រាមសារ ត្រង់ចំណុចបន្ទាយកោះកាង ស្ថិតក្នុងភូមិថ្មី សង្កាត់សាមគ្គី ក្រុង ខេត្តស្ទឹងត្រែង។


មន្ត្រីអភិរក្សបានឲ្យដឹងថាប្រតិបត្តិការនេះកម្លាំងប្រចាំការតំបន់រ៉ាមសារសហការជាមួយប្រជាសហគមន៍នេសាទភូមិថ្មីកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ឃាត់ខ្លួនជនសង្ស័យបានម្នាក់ និងដកហូតវត្ថុតាងបានឧបករណ៍ឆក់ពណ៍ក្រហមខ្នាតធំ មូយគ្រឿង អាគុយ២ ទូកនិងម៉ាស៊ីនមួយសម្រាប់។
លោកចាន់ ធឿង មន្ត្រីអភិរក្សត្រីមេពូជប្រចាំតំបន់រ៉ាមសារបានបញ្ជាក់ថា ជនសង្ស័យ ឈ្មោះអាន ផន អាយុ៣៥ឆ្នាំ មានទីលំនៅភូមិវាលខ្សាច់ ឃុំស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង៕