សន្ដិសុខសង្គម

អភិបាលខេត្តរតនគិរី បណ្តេញប្រធានមន្ទីរសុខាភិបាលចេញពីតួនាទី

ដោយ៖វិចិត្រ
រតនគិរី៖អភិបាលខេត្តរតនគិរី កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ បានសម្រេចបណ្តេញលោក អ៊ុងរតនា ប្រធានមន្ទីរសុខាភិបាលចេញពីតួនាទីដោយមានកំហុសមិនអាចលើកលែងឱ្យបាន។


សេចក្តីប្រកាសលេខ០៦៨ /២៣ដក.តត ស្តីពីការ អនុវត្តទណ្ឌកម្មខាងវិន័យ ចំពោះមន្ត្រីរាជការ ដោយបញ្ជាក់ទទួលស្គាល់ដោយ មន្ទីរសុខាភិបាលខេត្តរតនគិរី។ ការិយាល័យរដ្ឋបាល-បុគ្គលិកលេខ៣២៩ចុះនៅថ្ងៃទី២៨ ខែធ្នូឆ្នាំ២០២៣នេះ។ក្នុងន័យសេចក្តីប្រកាសបានសម្រេចដកលោក អ៊ុង រតនាចេញពីតួនាទី ជាប្រធានមន្ទីរសុខាភិបាលខេត្ត។

ប្រការ១-អនុវត្តទណ្ឌកម្មខាងវិន័យចំពោះលោកវេជ្ជបណ្ឌិត អ៊ុង រតនា ឱ្យទទួលទណ្ឌកម្មថ្នាក់ទី២ ចំណុច“ឃ”តាមរូបភាពបញ្ឈប់ការងារដោយបង្ខំ ពីប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី។ការបញ្ឈប់ឱ្យទៅបម្រើការងារជាមន្ត្រី នៅមន្ទីរពេទ្យបង្អែកខេត្ត ចំណុះរចនាសម្ព័ន្ធមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី។

ប្រការ២-បទប្បញ្ញាត្តិទាំងឡាយណា ដែលមានខ្លឹសារផ្ទុយនឹងដីការនេះត្រូវទុកជានិរាករណ៍។ប្រការ៣-នាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរមុខងារសាធារណៈខេត្ត ប្រធានមន្ទីរសេដ្ឋកិច្ច នឹងហិរញ្ញវត្ថុខេត្ត ប្រធានមន្ទីរ។ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត ប្រធានមន្ទីរសុខាភិបាល នាយកទីចាត់ការគ្រប់គ្រង ធនធានមនុស្ស នាយកទីចាត់ការ ប្រធានអង្គភាព ចំណុះរចនាសម្ព័ន្ធ របស់រដ្ឋបាលខេត្ត និងសាម៉ីខ្លួនដូចមានឈ្មោះក្នុងប្រការ១ ខាងលើត្រូវអនុវត្តដីកានេះឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕