សន្ដិសុខសង្គម

អប់រំផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកក្នុងឱកាសចូលឆ្នាំសកល

ដោយ៖បន្ទាយ / បន្ទាយមានជ័យ

នៅព្រឹកថ្ងៃសុក្រទី២៩ ខែធ្នូ ឆ្នាំ២០២៣ ក្រុមការងារសុវត្ថិភាពចរាចរណ៍នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងឱកាសទិវាចូលឆ្នាំសកលឆ្នាំ២០២៤នាពេលដ៏ខ្លីខាងមុខនេះ ។

លោកសុក ចាន់ថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យអោយដឹងថា : ការដែលលោកបញ្ជូនអនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិយាល័យនិងមន្ត្រីទៅសហការរៀបចំយុទ្ធនាការនេះគឺដើម្បីពញ្ញាក់ស្មារតី និងចូលរួមកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍ ។

ក្នុងនោះ ក៏មានការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋានខេត្តដឹកនាំដោយ លោកវរសេនីយ៍ឯកគី មករា នាយការិយាល័យ កាកបាទក្រហមកម្ពុជា សហការជាមួយមន្ទីរសាធារណការ និងកាកបាទក្រហមកម្ពុជា ចុះផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក ផ្លូវជាតិលេខ៥ ចំណុចផ្លូវប្រសព្វរវាងក្រុង ក្នុងខេត្តបន្ទាយមានជ័យ។

សូមបញ្ជាក់ថា សកម្មភាឞទាំងនោះបានធ្វើឡើងស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៥ (ចំណុចព្រែកជីក) ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមសហការពី កងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្ត និងកាកបាទក្រហម ៕