កីឡា

ក្លិបBrightonសប្បាយរីកថ្លើមបន្ទាប់ពីបានយកឈ្នះSpursក្នុងលទ្ធផល៤-២

ប្រែសម្រួល៖ បញ្ញា

Brighton & Hove Albion បានឡើងទៅឈរនៅលេខរៀងទីប្រាំបីក្នុង Premier League ជាមួយនឹងលទ្ធផល 4-2 លើក្រុម Tottenham Hotspur កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីបញ្ចប់ឆ្នាំដ៏អស្ចារ្យក្រោមការដឹកនាំរបស់គ្រូបង្វឹកជនជាតិអ៊ីតាលី Roberto De Zerbi ។

ក្លិប South-coast ប្រហែលជាមិនមានការចំណាយលើក្រុមដែលនៅជុំវិញពួកគេ ហើយតែងតែលក់កីឡាករសំខាន់ៗទៅឱ្យគូប្រជែងរបស់ពួកគេ ប៉ុន្តែពួកគេបានបន្តនៅលើគន្លងឆ្ពោះទៅមុខ បន្ទាប់ពីការប្រកួតជម្រុះសម្រាប់ទ្វីបអឺរ៉ុបជាលើកដំបូងកាលពីរដូវកាលមុន៕

ប្រភព៖  Reuters