អន្តរជាតិ

ក្រុមហ៊ុនអាកាសចរណ៍ចិនបានដាក់ឲ្យដំណើរការឡើងវិញទាំងអស់យន្តហោះ Boeing 737 MAX

ប្រែសម្រួល៖ សហការី

បន្ទាប់ពីមានការធ្លាក់យន្តហោះ Boeing 737 MAX នៅប្រទេសឥណ្ឌូនេស៊ី និងអេត្យូពី MAX នៅចុងឆ្នាំ ២០២០កន្លងមកយន្តហោះ Boeing 737 MAX បានត្រឡប់មកបម្រើសេវាកម្មនៅជុំវិញពិភពលោកឡើងវិញបន្ទាប់ពីមានការកែប្រែប្រពន្ធហោះហើររបស់យន្តហោះ និងការបណ្តុះបណ្តាលអ្នកបើកយន្តហោះបន្ថែម។  ក៏ប៉ុន្តែក្រុមហ៊ុនអាកាសចរណ៍ចិនទើបនឹងបានចាប់ផ្តើមរៀបចំផ្តល់សេវាកម្មហោះហើរឡើងវិញនៅក្នុងខែមករា ឆ្នាំ ២០២៣ នូវប្រភេទយន្តហោះ Boeing 737 MAX បន្ទាប់មកនិងដាក់ឲ្យដំណើរការហោះហើរយន្តហោះ Boeing 737 MAX ទាំងអស់ដោយក្រុមហ៊ុនអាកាសចរណ៍ចិននៅចុងឆ្នាំ ២០២៣  នេះបើយោងតាមប្រធានក្រុមហ៊ុនអាកាសចរណ៍ចិន។

នៅថ្ងៃសុក្រនេះសហរដ្ឋអាមេរិកបាននិយាយថាជាងមួយឆ្នាំហើយបន្ទាប់ពីយន្តហោះ Boeing 737 MAX ត្រូវបានចាប់ផ្តើមដាក់ឲ្យដំណើការក្នុងសេវាកម្មដឹកអ្នកដំណើរឡើងវិញបន្ទាប់ពីការចុះចតជាសកលនៅឆ្នាំ ២០១៩ ប្រកបដោយសុវត្ថិភាព។

កន្លងមកម៉ូដែល Boeing ដែលលក់ដាច់បំផុត ត្រូវបានផ្អាកដំណើរការ ។

លោក Liu Qing ដែលជា នាយកប្រតិបត្តិក្រុមហ៊ុន Boeing China បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមចិនថា ” អាកាសចរណ៍ស៊ីវិលចិនបានដាក់ឲ្យដំណើការយន្តហោះ Boeing 737 MAX ទាំងអស់ឡើងវិញ” ។

លោក Liu ក៏​បាន​បញ្ជាក់ផង​ដែរ​ថា ក្រុមហ៊ុន Boeing បាន​ផ្តល់​យន្តហោះ​ថ្មី​ដល់​អតិថិជនអាកាសចរណ៍ស៊ីវិលចិន​នៅ​ក្នុង​ឆ្នាំ​នេះ បើទោះ​បី​ជា​លោក​មិន​បាន​បញ្ជាក់​ថា​ម៉ូដែល​ណា​ក៏​ដោយ។

កាលពីសប្តាហ៍មុនក្រុមហ៊ុន Boeing បានដាក់ឲ្រដំណើរការនូវយន្តហោះ 787 Dreamliner ក្នុងការដឹកជញ្ជូនដោយផ្ទាល់ជាលើកដំបូងរបស់ខ្លួនទៅកាន់ប្រទេសចិនចាប់តាំងពីត្រូវបានផ្អាកនៅក្នុងឆ្នាំ ២០១៩ ហើយជាជំហានដំបូងដែលគេមើលឃើញថាជាការឈានទៅបញ្ចប់ទាំងស្រុងនូវការផ្អាក Boeing 737 MAX ពីការដឹកជញ្ជូន។

ក្រុមហ៊ុន Boeing ស្ទើរតែត្រូវបានផ្អាកទាំងស្រុងនូវការបញ្ជាទិញជាថ្មីពីប្រទេសចិនចាប់តាំងពីឆ្នាំ ២០១៧ នៅចំពេលដែលមានភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងចិន និងអាមេរិក។

ការចាប់ផ្តើមឡើងវិញនូវការចែកចាយ Boeing 737 MAXគឺតំណាងឲ្យការស្តារឡើងវិញនូវទំនាក់ទំនងរបស់ក្រុមហ៊ុន Boeing ជាមួយប្រទេសចិន និងជាអត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុដែលអនុញ្ញាតឲ្យមានការបញ្ជាទិញយន្តហោះប្រភេទនេះរាប់សិបគ្រឿងទុកជាសារពើភ័ណ្ឌរបស់ចិន។

ប្រភព៖ Reuters