កីឡា

អ្នកឧបត្ថម្ភជាច្រើនចាប់អារម្មណ៍លើប្រជាប្រិយភាពកីឡាបាល់ទាត់នារីនៅក្នុងព្រឹត្តិការណ៍កីឡាឆ្នាំ២០២៤

ប្រែសម្រួល៖ បញ្ញា

ញូវយ៉ក៖ ការប្រកួតកីឡាអូឡាំពិកដែលមានសមភាពយេនឌ័រនៅឆ្នាំក្រោយបានបើកឱកាសដល់អ្នកឧបត្ថម្ភសម្រាប់អត្តពលិកនារី បន្ទាប់ពីប្រជាប្រិយភាពរបស់កីឡាបាល់ទាត់ផ្នែកនារីបានកើនឡើងសម្រាប់ព្រឹត្តិការណ៍កីឡានៅឆ្នាំ ២០២៤។

អ្នករៀបចំបាននិយាយថា អូឡាំពិកអន្តរជាតិ (IOC) នៅប៉ារីសក្នុងឆ្នាំ ២០២៤ នឹងក្លាយជាកីឡាដំបូងគេដែលបង្ហាញពីស្នាដៃអត្តពលិកបុរស និងស្ត្រី ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយធ្លាប់ទទួលបានលទ្ធផលជាច្រើនឆ្នាំកន្លងមកដែលគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានបង្កើតឱកាសសម្រាប់អត្តពលិកបុរស និងស្ត្រីចូលរួមប្រកួតស្មើភាពគ្នាដើម្បីដណ្តើមមេដាយ។

ទាក់ទងនឹងការឧបត្ថម្ភកីឡាបុរសនៅតែឈរលើលំដាប់កំពូល។ បើយោងតាមការស្ទង់មតិរបស់ Sports Innovation Lab នៅក្នុងឆ្នាំនេះរួមបញ្ចូលទាំងក្រុមល្បីដូចជា Fortune ក្នុងចំណោមមនុស្សជាង៥០០នាក់ មានតែ ២៥ នាក់ស្មើនឹង ៩ ភាគរយនៃអ្នកឆ្លើយឆ្លងព័ត៌មានកីឡាបានរកឃើញថាអ្នកឧបត្ថម្ភមានការចាប់អារម្មណ៍លើកីឡាផ្នែកស្ត្រីច្រើនជាង។

ទោះជាយ៉ាងណាក៏ដោយមានចំនួន ៨៣ ភាគរយនៃអ្នកឆ្លើយឆ្លងក្នុងការស្ទង់មតិនោះបាននិយាយថាពួកគេមានគម្រោងបង្កើនការវិនិយោគសម្រាប់ព្រឹត្តិការណ៍កីឡាសំខាន់នៅឆ្នាំ ២០២៤ ។

Sports Innovation Lab CMO Gina Waldhorn បាននិយាយថា”យើងបានឮពីមនុស្សជាច្រើនថាពួកគេមានទស្សនៈលើកីឡាអូឡាំពិកដោយផ្តល់ការគាំទ្របន្ថែមទៀតសម្រាប់អត្តពលិកស្ត្រី” ។

“ក្រុមហ៊ុនដែលមានម៉ាកយីហោល្បីៗពិតជាចួលរួមឧបត្ថម្ភកីឡាស្ត្រីជារៀងរាល់ឆ្នាំក្នុងព្រឹត្តិការណ៍ដ៏សំខាន់ទាំងអស់។ ខ្ញុំគិតថាយើងក៏នឹងឃើញពួកគេចូលរួមអបអរសាទរនេះហើយជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀត”។

នៅក្នុងព្រឹត្តិការណ៍ World Cup នារីឆ្នាំ ២០២៣ ក្នុងប្រទេសអូស្ត្រាលី និងនូវែលសេឡង់ អាចនាំឲ្យកីឡាករផ្នែកស្ត្រីកាន់តែធ្វើឲ្យមានការទាក់ទាញអ្នកឧបត្ថម្ភនៅឆ្នាំ ២០២៤ ដោយសារតែមានការប្រកួតដ៏តានតឹងដែលបានបំបែកកំណត់ត្រាអ្នកទស្សនានៅទូទាំងពិភពលោក៕

Source: Reuters