សេដ្ឋកិច្ច

វៀតណាមបញ្ជាឱ្យធនាគារកណ្តាលរបស់ខ្លួនគ្រប់គ្រងតម្លៃមាសឱ្យបានល្អ

ប្រែសម្រួល៖ ស.សម្បត្តិ

ហាណូយ៖ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែធ្នូនេះ បានបញ្ជាឱ្យធនាគារកណ្តាល ដើម្បីដោះស្រាយការឡើងថ្លៃមាសក្នុងស្រុក ដែលលោកបាននិយាយថា មានផលប៉ះពាល់អវិជ្ជមានលើទីផ្សាររូបិយវត្ថុ និងទីផ្សារក្នុងប៉ុន្មានសប្តាហ៍កន្លងមកនេះ។

តម្លៃមាសនៅក្នុងប្រទេសវៀតណាមបានកើនឡើងយ៉ាងខ្លាំងក្នុងខែនេះ ដោយឈានដល់កម្រិតកំពូល 80 លានដុង (3,292.86 ដុល្លារ) ក្នុងមួយអោនកាលពីថ្ងៃអង្គារ ហើយបានកើនឡើងជិត 20 ភាគរយចាប់តាំងពីដើមឆ្នាំមក។ វាត្រូវបានជួញដូរនៅ US $ 2,085 គិតត្រឹមម៉ោង 0437 GMT នៅថ្ងៃព្រហស្បតិ៍។

នាយករដ្ឋមន្ត្រីបាននិយាយនៅក្នុងការណែនាំថា “ទីផ្សារមាសពិភពលោក និងក្នុងស្រុកបាននិងកំពុងផ្លាស់ប្តូរក្នុងលក្ខណៈស្មុគស្មាញ ដោយតម្លៃមាសក្នុងស្រុកកើនឡើងយ៉ាងឆាប់រហ័ស ដែលជះឥទ្ធិពលអវិជ្ជមានដល់ទីផ្សាររូបិយវត្ថុសង្គម”។

លោក​បាន​បន្ថែម​ថា​៖ «​ធនាគារ​រដ្ឋ​ត្រូវតែ​មាន​ដំណោះស្រាយ​ប្រកបដោយ​ប្រសិទ្ធភាព​ដើម្បី​រក្សា​ស្ថិរភាព​ទីផ្សារ​»​។

គម្លាត​តម្លៃ​មាស​រវាង​វៀតណាម និង​ទីផ្សារ​ពិភពលោក​បាន​ឡើង​ដល់​ជិត ២០ លាន​ក្នុង​មួយ​តម្លឹង។ប្រជាជន​វៀតណាម​ជា​ប្រពៃណី​កាន់​មាស​ជា​អ្នក​ការពារ​អតិផរណា៕

ប្រភព៖ Reuters/ec