ព័ត៌មានជាតិ

មណ្ឌលកុមារកំព្រាវិសាខានៃក្តីសង្ឃឹមវត្តខ្ចាស់ទទួលអំណោយពីអភិសន្តិបណ្ឌិតសសុខា

ដោយ៖ បន្ទាយ / បន្ទាយមានជ័យ

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត បន្ទាយមានជ័យនៅល្ងាចថ្ងៃទី២៦ខែធ្នូ ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារ នាំយកគ្រឿងឧបភោគ បរិភោគ ដែលជាអំណោយរបស់  ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រីកែ សួនសុភី ទៅចែកជូនដល់ កុមារកំព្រា សម្រាប់ហូប ចំនួន ១៣២ នាក់ ដែលកំពុងស្នាក់នៅ និង រៀន សូត្រ នៅមណ្ឌលកុមារកំព្រាវិសាខា នៃក្តីសង្ឃឹម វត្តខ្ចាស់ ។

មន្ត្រីនគរបាលបាមឲ្យដឹងថា : អំណោយ រួមមាន៖ នំសាន់វិចចំនួន ២០០នំ,នំភីស្សាចំនួន ២០ បន្ទះ និង គ្រឿងភេសជ្ជះចំនួន ៥កេសសរុបជាថវិកាចំនួន ១២០០ ដុល្លារ ។

ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានពាំនាំការសួសុខទុក្ខពី លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី ដល់ក្មួយៗជាទីស្រលាញ់ទាំងអស់ រួមទាំងលោកគ្រូអ្នកគ្រូអ្នកដែលបានមើលថែរក្សាកូនៗ៕