អន្តរជាតិ

ប៉ម Eiffel នៅប៉ារីសប្រទេសបារាំងត្រូវបានបិទដោយសារការធ្វើកូដកម្មជានិមិត្តរូបរំលឹកខួប ១០០ ឆ្នាំនៃការស្លាប់ស្ថាបនិក Gustave Eiffel

ប្រែសម្រួល៖ សសម្បត្តិ

ប៉ារីស៖ កាលពីថ្ងៃ ទី២៧ ធ្នូ ប្រតិបត្តិករប៉ម Eiffel Tower បានប្រាប់ឲ្យដឹងថាប៉ម Eiffel Tower ដែលជាកន្លែងទាក់ទាញទេសចរដ៏សំខាន់មួយរបស់ពិភពលោកត្រូវបានបិទ បន្ទាប់ពីបុគ្គលិកបំរើសេវានៅទីនោះបានធ្វើកូដកម្ម។

ពួកសហជីព CGT ប្រកាន់ឆ្វេងនិយមបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថាការធ្វើកូដកម្មគឺជានិមិត្តរូបរំលឹកខួប ១០០ ឆ្នាំនៃការស្លាប់វិស្វករ Gustave Eiffel ដែលជាអ្នកសាងសង់ប៉ម Eiffel Tower នេះគឺដើម្បីជាតំណាងឲ្យការតវ៉ាទាមទារសិទ្ធិសេរីភាពរបស់ “សហជីពដែលត្រូវបានគ្រប់គ្រង” ដោយប្រតិបត្តិករប៉ម Eiffel Tower ។

ពួកសហជីព CGT បាននិយាយថា ប្រតិបត្តិករប៉ម SETE បាន “ដឹកនាំទៅរកគ្រោះហានិភ័យ” ។

CGT បាននិយាយថា ការគ្រប់គ្រងរបស់ប្រតិបត្តិករប៉ម កំពុងធ្វើអាជីវកម្មលើ Eiffel Tower គឺពោរពេញទៅដោយ “មហិច្ឆតាលោភលន់ខ្លាំងពេកសម្រាប់អាជីវកម្មនេះនិងមិនមាននិរន្តរភាពនោះទេ”គេបានធ្វើការប៉ាន់ស្មានលើអតិផរណានៃចំនួនអ្នកទស្សនានាពេលអនាគតថានឹងធ្លាក់ចុះហើយកំរៃនិងទទួលបានក្នុងកម្រឹតទាបបំផុត។

SETE បានសុំទោសអ្នកទស្សនាដោយសារតែប៉ម Eiffel Tower ត្រូវបានបិទ ដោយធ្វើការណែនាំអ្នកដែលមានសំបុត្រអេឡិចត្រូនិចសម្រាប់ថ្ងៃពុធឲ្យតាមដាន “ពិនិត្យមើលអ៊ីមែលរបស់ពួកគេ” សម្រាប់ព័ត៌មានបន្ថែមអំពីការកក់សំបុត្រអេឡិចត្រូនិចរបស់ពួកគេ។

ប៉ម Eiffel Tower ដែលជាកន្លែងដ៏ល្បីល្បាញបំផុតរបស់ទីក្រុងប៉ារីសដែលមានការទាក់ទាញអ្នកទស្សនាជិតប្រាំពីរលាននាក់ក្នុងមួយឆ្នាំៗ ហើយប្រហែលបីភាគបួនជាជនបរទេស នេះបើយោងតាមគេហទំព័ររបស់ប្រតិបត្តិករប៉ម Eiffel Tower ។

នៅក្នុងអំឡុងពេលជំងឺរាតត្បាត Covid ចំនួនអ្នកទស្សនាបានធ្លាក់ចុះយ៉ាងខ្លាំងដោយសារតែការបិទ និងការរឹតបន្តឹងការធ្វើដំណើរ ប៉ុន្តែត្រូវបានបើកឡើងវិញហើយចំនួនអ្នកទស្សនាក៏បានកើនឡើងដល់ ៥.៩ លាននាក់ក្នុងឆ្នាំ ២០២២។

សហជីព CGT បាននិយាយថា ការគ្រប់គ្រងរបស់ប្រតិបត្តិករប៉មនេះគឺផ្អែកលើថវិកាដែលទទួលបានពីអ្នកទស្សនាប្រចាំឆ្នាំចំនួន ៧.៤ លាននាក់ បើទោះបីជានៅមាន “កម្រិតដែលនៅមិនទាន់ឈានដល់ដូចកាលពីមុន” ក៏ដោយ។

ស្ថាបនិកEiffel បានទទួលមរណភាពនៅថ្ងៃទី ២៧ ខែធ្នូឆ្នាំ ១៩២៣ ក្នុងអាយុ ៩១ ឆ្នាំ។

ប្រភព៖ AFP/fh