សេដ្ឋកិច្ច

ទឹកប្រាក់រង្វាន់ ១០០លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបន្តធ្លាក់ដល់ដៃស្ត្រីវ័យចំណាស់ ពិការភ្នែកម្នាក់រស់នៅខេត្តបាត់ដំបងទៀតហើយ

បាត់ដំបង ៖ ស្ត្រីវ័យចំណាស់ម្នាក់ដែលមានពិការភាពភ្នែកម្ខាង និងរស់នៅក្នុងជីវភាពខ្សត់ខ្សោយម្នាក់មានសំណាងបានឈ្នះរង្វាន់ធំពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ នូវទឹកប្រាក់សុទ្ធចំនួន១០០លានរៀល។

ស្ត្រីវ័យចំណាស់ដែលមានសំណាងខាងលើនេះមានឈ្មោះ ឆម ញៀប អាយុ ៥៧ឆ្នាំ មានអាសយដ្ឋាននៅភូមិព្រែកឆ្តោរ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង់ បច្ចុប្បន្នកំពុងរស់នៅក្នុងស្ថានភាពក្រីក្រ និងខ្សត់ខ្សោយជាខ្លាំង ទាំងដែលខ្លួនមានពិការភាពភ្នែកម្ខាង ហើយប្ដីក៏មានពិការភាពជើងម្ខាង ដែលអាចរកចំណូលបានពីមុខរបរជាអ្នកប៉ះកងនៅមុខផ្ទះត្រឹមមួយថ្ងៃ ៨០០០ ទៅ ១ម៉ឺនរៀលក្នុង ១ថ្ងៃ និងការជួយទំនុកបម្រុងបន្ថែមពីកូនៗដែលចេញស៊ីឈ្នួលធ្វើជាជាងសំណង់ប៉ុណ្ណោះ។

ដោយឡែកសម្រាប់ការឈ្នះរង្វាន់ធំនូវទឹកប្រាក់១០០លានរៀលនេះ ត្រូវបានអ្នកស្រីប្រាប់ឱ្យដឹងថា ជារៀងរាល់ថ្ងៃ អ្នកស្រីតែងទិញភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវទទួលទានជាប្រចាំ ជាមួយនឹងក្ដីស្រមៃថានឹងអាចមានវាសនាត្រូវរង្វាន់ធំដូចអ្នកមុនៗដែលរស់នៅក្នុងខេត្តបាត់ដំបងដូច្នោះដែរ។ លុះកាលពីថ្ងៃដើមសប្ដាហ៍កន្លងទៅនេះ វាគឺជារឿងដែលគួរឱ្យភ្ញាក់ផ្អើលបំផុត ក្រោយពេលដែលអ្នកស្រីធ្វើការផ្ទះរួច ហើយអស់កម្លាំង ក៏ទៅទិញភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ពីអ្នកលក់នៅជិតផ្ទះចំនួន១កំប៉ុងទទួលទាន លុះពេលគាស់ក៏ស្រាប់តែឃើញមានរង្វាន់១០០លានរៀលតែម្ដង។ គ្រាន់តែបានឃើញឈ្នះរង្វាន់ភ្លាម អ្នកស្រីពិតជាមានអារម្មណ៍រំភើបជាខ្លាំង ដោយក្ដីស្រមៃអាចក្លាយជាការពិត ហើយក៏ទូរស័ព្ទប្រាប់ដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទដែលមាននៅជាប់ក្រវិលកំប៉ុងតែម្ដង។

អ្នកស្រី ឆម ញៀប បានបញ្ជាក់ប្រាប់ឱ្យដឹងទៀតថា ទឹកប្រាក់រង្វាន់១០០លានរៀលនេះគឺពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់ស្រោចស្រង់ជីវភាពដ៏លំបាកនេះ ហើយបន្ទាប់ពីទទួលបាន អ្នកស្រីនឹងយកមួយចំនួនសង់បំណុលគេ និងចែកចំណែកខ្លះឱ្យកូនៗទុកធ្វើជាដើមទុនសម្រាប់ធ្វើអាជីវកម្មដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ ហើយនៅសល់មួយចំនួនទៀតទុកសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនជាមួយគ្រួសារដែលជាជនពិការភាពជើងក្នុងវ័យជរា។

ជាចុងក្រោយ អ្នកស្រី ឆម ញៀប ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ដែលបានបង្កើតកម្មវិធីផ្តល់រង្វាន់នូវទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ និងបានជួយកែប្រែនូវជីវភាពគ្រួសាររបស់អ្នកស្រីដែលធ្លាប់តែក្រលំបាកឱ្យមានជីវភាពធូរធារ និងមានលុយកាក់ចាយគ្រប់គ្រាន់។

សូមបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៤ ខាងមុខនេះ ក្រុមហ៊ុន ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបង្កើនរង្វាន់ធំទឹកប្រាក់១០០លានរៀលយ៉ាងសន្ធឹកសន្ធាប់រហូតដល់ចំនួន២០០រង្វាន់, ទឹកប្រាក់១០លានរៀលចំនួន២០០រង្វាន់, ម៉ូតូ HONDA Dream ចំនួន២០០រង្វាន់, ទូរស័ព្ទ iphone ចំនួន២០០រង្វាន់, ទូរស័ព្ទ oppo ចំនួន២០០រង្វាន់, ទឹកប្រាក់១លានរៀល ១០០០រង្វាន់ ព្រមទាំងរង្វាន់១កំប៉ុងរាប់លានកំប៉ុងថែមទៀតផង។ រួសរាន់ឡើង…. ម្ចាស់សំណាងបន្ទាប់អាចជារូបអ្នក !!!