សន្ដិសុខសង្គម

គ្រូពេទ្យបានជួយសង្គ្រោះបុរសជនជាតិក្រឹងម្នាក់រងរបួសធ្ងន់ដោយសារផ្ទុះរំសេវច្នៃ

ដោយ:សុខុម
រតនគិរី÷ ក្រុមគ្រូពេទ្យខេត្តរតនគិរីនៅថ្ងៃទី២៨ ខែធ្នូឆ្នាំ២០២៣បានជួយសង្គ្រោះបុរសជនជាតិដើមភាគតិចក្រឹងម្នាក់ដែលជួបគ្រោះថ្នាក់ដោយសារផ្ទុះរំសេវច្នៃកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ នៅត្រង់ចំណុចអូរជញ្ជាន់ ស្ថិតក្នុងភូមិតឺន ឃុំតឺន ស្រុកកូនមុំ។


ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាជាតិដើមភាគតិចចំនួន៧នាក់បាននាំគ្នាលួចកែច្នៃរំសេវដើម្បីបំផ្ទុះយកត្រីនៅតាមប្រឡាយអូរមួយនៅទីតាំងខាងលើ។ចៃដន្យរំសេវដែលយកទៅស្រាប់តែផ្ទុះបណ្ដាលឱ្យបុរសម្នាក់រងរបួសធ្ងន់ជាងគេ។បន្ទាប់មកអ្នកភូមិទៅជាមួយក៏បានដឹកជនរងគ្រោះមកកាន់មន្ទីរពេទ្យខេត្តរតនគីរី។
សមត្ថកិច្ចបានបញ្ជាក់ថាឈ្មោះ ប៉ាលិត យ៉ន ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិក្រឹង រងរបួសធ្ងន់៕