អន្តរជាតិ

ក្រុមហ៊ុនផលិតរថយន្តធុនតូច Daihatsu Motor របស់ Toyota និយាយថា នឹងផ្អាកការផលិត

ប្រែសម្រួល៖ សហការី

តូក្យូ៖នៅថ្ងៃព្រហស្បតិ៍នេះ ក្រុមហ៊ុនផលិតរថយន្តធុនតូច Daihatsu Motor របស់ក្រុមហ៊ុន Toyota Motor បាននិយាយថា ខ្លួននឹងផ្តល់សំណងដោយផ្ទាល់ដល់ក្រុមហ៊ុនផលិតរថយន្តខ្នាតតូចរបស់ខ្លួន ដើម្បីស្តានូវផលប៉ះពាល់ដោយសារតែមានការផ្អាកការផលិតដោយមិនកំណត់បន្ទាប់ពីរកឃើញថាមានបញ្ហាទាក់ទងសុវត្ថិភាពរថយន្តកាន់តែច្រើនឡើងកាលពីសប្តាហ៍មុន។

ក្រុមហ៊ុន Daihatsu បាននិយាយថា ខ្លួននឹងបន្តផ្អាកការផលិតរថយន្តនៅក្នុងប្រទេសជប៉ុនយ៉ាងហោចណាស់រហូតដល់ចុងខែមករាឆ្នាំក្រោយ ខណៈដែលអាជ្ញាធរបានធ្វើការស៊ើបអង្កេតលើសភាពមិនប្រក្រតីនៃចរន្តត្រួតពិនិត្យសុវត្ថិភាព។ លោក Teikoku Databank បាននិយាយថាចង្វាក់ផ្គត់ផ្គង់រថយន្តរបស់ក្រុមហ៊ុនខ្លួននៅក្នុងប្រទេសជប៉ុនមានប្រហែល ៨,៣០០គ្រឿង ។

លោក Jun Nagata ប្រធានផ្នែកទំនាក់ទំនងរបស់ក្រុមហ៊ុន Toyota បានប្រាប់អ្នកយកព័ត៌មានថា ក្រុមហ៊ុននឹងគាំទ្រយ៉ាងពេញទំហឹងដល់អង្គភាពរបស់ខ្លួនទាំងស្រុង រួមទាំងប្រាក់កម្ចីដែលបានរៀបចំរួចជាស្រេចសម្រាប់ធ្វើការទូទាត់ជាសំណង៕

ប្រភព៖ Reuters