អន្តរជាតិ

ក្នុងខែវិច្ឆិកាកន្លងមកលទ្ធកម្មរោងចក្ររបស់ប្រទេសជប៉ុនបានធ្លាក់ចុះរហូតដល់ទៅ០.៩%

ប្រែសម្រួល៖សហការី

តូក្យូៈ យោងតាមទិន្នន័យលទ្ធកម្មរោងចក្រ​របស់​ប្រទេស​ជប៉ុនបាន​បង្ហាញកាលពី​ថ្ងៃ​ព្រហស្បតិ៍​ថាមានការ​ធ្លាក់​ចុះ ០,៩ ភាគរយ​នៅក្នុង​ខែ​វិច្ឆិកានេះបើធៀប​ទៅនឹង​ការ​ព្យាករ​លើទីផ្សារជា​មធ្យមបាន​បង្ហាញ​ឲ្យឃើញថាមានការ​ធ្លាក់​ចុះដល់ទៅ ១,៦ ភាគរយ។

ក្រុមហ៊ុនផលិតដែលត្រូវបានត្រួតពិនិត្យដោយក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មរំពឹងថាទិន្នន័យស្តីពីទិន្នផលមានការឡើងចុះទៅតាមរដូវកាលនឹងរំពឹងថាមានការកើនឡើង ៦.០ ភាគរយនៅក្នុងខែធ្នូហើយនិងធ្លាក់ចុះ ៧.២ ភាគរយនៅក្នុងខែមករាឆ្នាំក្រោយ។

ទិន្នន័យដែលទទួលបានពីប្រភពផ្សេងទៀតបានបង្ហាញថាការលក់រាយរបស់ជប៉ុនបានកើនឡើង ៥.៣ ភាគរយនៅក្នុងខែវិច្ឆិកាធៀបនឹងឆ្នាំមុន។ គឺស្រដៀងនឹងការព្យាករលើទីផ្សារជាកម្រឹតមធ្យមរំពឹងថាមានការកើនឡើង ៥.០ ភាគរយដោយកត់សម្គាល់ឃើញថាមានការរីកចម្រើននៅក្នុងរយៈពេល ២១ ខែជាបន្តបន្ទាប់គិតចាប់តាំងពីខែមីនា ឆ្នាំ ២០២២។

បើយោងតាមទិន្នន័យបានបង្ហាញថា បើប្រៀបធៀបនឹងខែមុន ការលក់រាយបានកើនឡើង ១.០ ភាគរយនៅក្នុងខែវិច្ឆិកា បន្ទាប់ពីមានការធ្លាក់ចុះ ១.៧ ភាគរយនៅក្នុងខែតុលាកន្លងមក៕

ប្រភព៖ Reuters