ព័ត៌មានជាតិ

កែសម្រួលតួនាទីនិងភារកិច្ចក្រុមការងារបច្ចេកទេសលើវិស័យផ្គត់ផ្គង់ទឹកស្អាត

ដោយ៖ បន្ទាយ / បន្ទាយមានជ័យ

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកាលពីថ្ងៃទី២៦ខែធ្នូ ឆ្នាំ ២០២៣ បានបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីការកែសម្រួលតួនាទីនិងភារកិច្ច របស់ក្រុមការងារបច្ចេកទេសលើវិស័យផ្គត់ផ្គង់ទឹកស្អាត។

លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តបន្ទាយមានជ័យបានអោយដឹងថា: សិក្ខាសាលាផ្សព្វផ្សាយស្តីពីការកែសម្រួលតួនាទីនិងភារកិច្ចក្រុមការងារបច្ចេកទេសលើវិស័យផ្គត់ផ្គង់ទឹកស្អាតនេះ មានគោលបំណងលើកកម្ពស់ការងារទឹកស្អាត និងអនាម័យ ដើម្បីបង្ការជំងឺឆ្លងផ្សេងៗដែលបណ្ដាលមកពីកង្វះអនាម័យ ។

ក្នុងនោះក៍មានការ ត្រួតពិនិត្យលើសកម្មភាពរបស់ ក្រុង ស្រុក  និងពិនិត្យវឌ្ឍនភាព  នៃការអនុវត្ត កម្មវិធីផ្គត់ផ្គង់ទឹកស្អាត សុខភាព អនាម័យជនបទឆ្នាំ២០២៣ និងលើកទិសដៅបន្តក្នុងឆ្នាំ២០២៤ផងដែរ ។

សិក្ខាសាលានេះដែរ មានសំណើសុំពិនិត្យ និងកែសម្រួលឡើងវិញក្រុមការងារ បច្ចេកទេសលើវិស័យការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទថ្នាក់ខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់។បើតាមលោក ជា យុទ្ធារុណ ដើម្បីឆ្លើយតប ពង្រឹងឡើងវិញពីនីតិវិធី របស់អាជ្ញាធរក្រុង ស្រុក ក្នុងការជំរុញការលើកកម្ពស់អនាម័យជនបទ ប្រជាពលរដ្ឋគ្រប់រូបនៅសហគមន៍ជនបទ ត្រូវមានការផ្គត់ផ្គង់ទឹកស្អាត និង អនាម័យឲ្យបានគ្រប់គ្រាន់ ព្រមទាំងរស់នៅ ក្នុងបរិស្ថាន ដែលមានអនាម័យប្រកបដោយនិរន្តរភាពផងដែរ។

នាឱកាសនោះ លោកឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យបានថ្លែងដោយបានជំរុញ ដល់ មន្ទីរអភិវឌ្ឍន៍ជនបទ និង អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ ត្រូវធ្វើការពន្លឿន ដើមី្បបញ្ចប់ការរស់នៅគ្មានអនាម័យកន្លងមក។

លោកបានថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋានចូលរួមគ្រប់សកម្មភាព នៃការអភិវឌ្ឍក្នុងខេត្ត ហើយសូមស្នើសុំដល់ក្រសួងអភិវឌ្ឍន៍ជនបទនិងដៃគូអភិវឌ្ឍន៍នានា។បន្ត សហការធ្វើការផ្សព្វផ្សាយឲ្យចូលជ្រៅដល់ប្រជាពលរដ្ឋ អំពីអនាម័យ និង ទឹកស្អាត ដើមី្បគិតដល់ សុខភាពរបស់បងប្អូនផងដែរ ។

លោកឃ្លោក នួយ បានបន្តឲ្យដឹងទៀតថា ប្រជាពលរដ្ឋកង្វះអនាម័យនេះហើយ ធ្វើឲ្យប៉ះពាល់ដល់ សុខភាពបងប្អូន សំខាន់ចំពោះកុមារ ធ្វើឲ្យមានបញ្ហាក្នុងការលូតលាស់របស់កុមារ និង ជំងក្រិនជាដើម ហើយប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកកម្ពស់ការងារសុខភាព គឺជាកត្តាសំខាន់ ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដែលជាមុំមួយដ៏សំខាន់របស់រាជរដ្ឋាភិបាល ព្រមទាំងធ្វើការកែប្រែ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ជនបទទៀតផង ។

ក្នុងសិក្ខាសាលានោះ លោក ស្រ៊ិនពុទ្ធី បានលើកឡើងថា.,,ដើម្បីឆ្លើយតបទៅនឹងស្ថានភាពជាក់ស្ដែងក្នុងការលើកកម្ពស់សមាសភាពយេនឌ័រ បរិយាកាសសង្គមនិងការបញ្ជ្រាបភាពធន់និងអាកាសធាតុ ក្រសួងអភិវឌ្ឍន៍ជនបទ ។

លោកបានស្នើឲ្យក្រុមជំនាញធ្វើការពិនិត្យកែសម្រួលឡើងវិញ នៅសមាសភាពតួនាទីភារកិច្ច និងការទទួលខុស ត្រូវ របស់ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទ ។

និងហិរញ្ញវត្ថុនិងធ្វើរបាយការណ៍វឌ្ឍនភាពផ្នែកគោលនយោបាយយុទ្ធសាស្ត្រ ហិរញ្ញវត្ថុ  និងលទ្ធផលសម្រេចបានធៀបទៅនឹងគោលដៅកំណត់ក្នុងសូចនាករតាមដានរួមគ្នានៃវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទព្រមទាំងវិសមភាពនានាដែលបាននឹងកំពុងកើតមានឡើងនៅតាមតំបន់នានានៅក្រោមដែនសមត្ថកិច្ចរបស់ខ្លួន៕