កីឡា

អ្នកចាត់ការកត់សម្គាល់ថា Chelsea វិន័យមិនល្អបណ្តាលមកពីខ្វះបទពិសោធ

ប្រែសម្រួល៖ បញ្ញា

អ្នកចាត់ការ Mauricio Pochettino  របស់ក្លិប Chelsea បាននិយាយនៅមុនការប្រកួត Premier League ទល់នឹង Crystal Palace ដែលមានកីឡាករសំខាន់ៗដូចជា Raheem Sterling និង Cole Palmer ត្រូវបានដកចេញ។

កីឡាករដូចជា Nicholas Jackson, Malo Gusto, Connor Gallagher, Marcus Bettinelli, Sterling និង Palmer សុទ្ធ​តែ​ទទួល​បាន​កាត​លឿង​ក្នុង​ការប្រកួតដែល​បរា​ជ័យក្នុងពិន្ទុ ២-១ ក្នុងការប្រកួត Premier League ទល់នឹង Crystal Palace កាល​ពី​ថ្ងៃ​អាទិត្យ​នៅកីឡដ្ឋានWolverhampton Wanderers ។

ការទទួលពិន័យរបស់ Sterling និង Palmer គឺជាការទទួលបានកាតលឿងលើកទី ៥ សម្រាប់ពួកគេក្នុងរដូវកាលនេះហើយត្រូវបានដកចេញពីការប្រកួតក្នុងស្រុកជាមួយនឹងក្រុម Crystal Palace កាលពីថ្ងៃពុធកន្លងទៅ។

ខណ:ដែលមានការសួរថាតើការចុះខ្សោយរបស់ Chelsea ដោយសារកត្តាអ្វី អ្នកចាត់ការ Pochettino  និយាយថាគាត់បានសង្កេតឃើញចំណុចខ្វះខាតរបស់កីឡាករគឺបណ្តាលមកពីការគ្មានវិន័យរបស់សមាជិកក្នុងក្រុម។ លោក Pochettino បានប្រាប់អ្នកយកព័ត៌មានថា “វាជាការពិតប្រសិនបើយើងលេងឲ្យក្លិប Chelsea ដែលជាក្លិបដ៏ធំមួយយើងមានអារម្មណ៍ថាយើងកំពុងទទួលរងនូវសម្ពាធយ៉ាងខ្លាំង។

“អ្នកមានការខកចិត្តដោយសារតែកីឡាករខ្វះបទពិសោធហើយនេះគឺជាកត្តាចម្បងដែលយើងត្រូវកែតម្រូវដើម្បីធ្វើឲ្យបានល្អប្រសើរឡើងវិញ។ វាជាបទពិសោធដំបូងរបស់ Palmer នៅក្នុងរដូវកាល Premier League ហេតុផលនេះជារឿងធម្មតាទេ។

“គាត់កំពុងលេងឲ្យ Chelsea វាជាការពិតណាស់គាត់បានធ្វើឲ្យយើងមានការខកចិត្ត។ ក្នុងនាមជាកីឡាករគាត់គួរតែខិតខំយកចិត្តទុកដាក់លេងដើម្បីយកឈ្នះនេះទើបជារឿងត្រឹមត្រូវ។ ខ្ញុំមិនចង់និយាយបង្វែរទៅរឿងដែលថាគ្មានវិន័យនោះទេគឺចង់និយាយអំពីសមត្ថភាពក្នុងការយល់ដឹងអំពីស្ថានភាពនៅលើទីលានប្រកួត”។

Chelsea កំពុងឈរនៅលេខរៀងទី ១០ ដែលជាក្រុមម្ចាស់ផ្ទះក្រោយប្រកួតជាមួយនិង Palace បន្ទាប់ពីបានធ្វើដំណើរទៅកាន់ទីក្រុង Luton កាលពីថ្ងៃសៅរ៍។

ប្រភព៖ Reuters