ព័ត៌មានជាតិ

នគរបាលការពារព្រំដែនទទួលថវិកានិងគ្រឿងឧបភោគពីសម្តេចមហាបវរធិបតីហ៊ុនម៉ាណែត

ដោយ ៖បន្ទាយ / បន្ទាយមានជ័យ:

កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំ ស្នងការរង អមដំណើរលោកឧត្តមសេនីយ៍ទោ

ខេង សុហ្វីណេ អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន តំណាងលោកនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនិងជាមេបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៣ ទី៤និងទី៥ បានអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងបាននាំយកគ្រឿងឧបភោគ បរិភោគ សម្ភារប្រើប្រាស់និងថវិកាមួយចំនួនដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ពិធីនេះគណប្រតិភូបានចុះសួសុខទុក្ខផ្ទាល់ ដល់ទីបញ្ជាការវរ:សេនាតូចនគរបាលការពារព្រំដែនគោកចំនួន៤ រួមមាន: វរ:សេនាតូចនគរបាលការពារព្រំដែនលេខ ៨០៧, ៨៩១, ៩១១ និង ៨១៥។  ដោយក្នុងមួយអង្គភាពទទួលបាន ថវិកាចំនួន ១០,០០០,០០០រៀល អង្ករ១០០ការ៉ុង មី១០កេសធំ ត្រីខ១០កេសធំ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ខេង សុហ្វីណេ ក៏បានពាំនាំនូវការសួរសុខទុក្ខពី    សម្តេចមហាបរវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា , ពីអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ , ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដល់កងកម្លាំងដែលនគរបាលទាំងអស់ដែលឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃជួរមុខ ដែលតែងតែយកចិត្តទុកដាក់ចំពោះកិច្ចការពារព្រំដែនដោយស្មារតីទទួលខុសត្រូវ។

ទន្ទឹមគ្នានោះ លោកក៏បានស្នើ.ជំរុញដល់កងកម្លាំងនគរបាលការពារព្រំដែនគ្រប់បញ្ជាការវរ:ទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ក្តាប់រាល់សភាពការណ៍ សន្តិសុខតាមព្រំដែន -ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរពាក់ព័ន្ធ -បន្តអភិវឌ្ឍជំរំបន្ទាយ និងសាងសង់លេនដ្ឋានបន្ថែម -ត្រូវរួមគ្នាទប់ស្កាត់រាល់បទល្មើសតាមព្រំដែន ពិសេសបទល្មើសឆ្លងដែនខុសច្បាប់ -ទំនិញគេចពន្ធគ្រប់ប្រភេទ៕