កីឡា

កូនប្រុស Pele និយាយថាប្រសិនបើ Pele បានឃើញស្ថានភាពធ្លាក់ចុះរបស់ក្រុមជម្រើសជាតិប្រេស៊ីលគាត់ “នឹងសោកស្តាយ”

ប្រែសម្រួល៖សហការី

កាលពីថ្ងៃសុក្រ ទី២៩ ធ្នូ កូនប្រុសរបស់ Pele លោក Edinho បានប្រាប់ AFP នៅក្នុងបទសម្ភាសន៍មួយកាលពីប៉ុន្មានថ្ងៃនៅមុនថ្ងៃគម្រប់ខួបលើកទីមួយនៃការស្លាប់របស់ឪពុកគាត់ថា Pele “នឹងមានការសោកស្តាយ” ប្រសិនបើគាត់បានឃើញស្ថានភាពក្រុមជម្រើសជាតិប្រេស៊ីលនាពេលបច្ចុប្បន្ននេះ ។

ប្រេស៊ីលបានជួបការលំបាកនៅក្នុងវគ្គជម្រុះសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២៦ខាងមុខនេះ ហើយបច្ចុប្បន្នកំពុងឈរនៅលេខរៀងទី ៦ ក្នុងតារាងសម្រាប់អាមេរិកខាងត្បូង ដែលជាចំណាត់ថ្នាក់ចុងប៉ូចគេសម្រាប់លទ្ធនៅក្នុងវគ្គជម្រុះ។

Selecao បានជួបការលំបាកដោយសារបាត់បង់តារាឆ្នើមគឺ Neymar ដែលរងរបួសហើយត្រូវព្យាបាលក្នុងរយៈពេលវែងបន្ទាប់ពីដាច់សរសៃជង្គង់។

Edinho អាយុ ៥៣ ឆ្នាំជាកូនម្នាក់ក្នុងចំនោមកូន ៧ នាក់របស់លោក Pele បាននិយាយថា “គាត់មិនបានសម្រាកពេញមួយយប់ដោយសារតែមានបញ្ហាស្មុគស្មាញបែបបនេះ” ។

“យើងកំពុងធ្លាក់ចុះយើងមានកីឡាករល្អៗ ប៉ុន្តែកាលពីមុនយើងមានកីឡាករកម្រិតកំពូលដែលពូកែជាងពួកយើងសព្វថ្ងៃនេះ” ។

Edinho ដែលរស់នៅជាមួយនឹងម្តាយរបស់គាត់ខណៈដែល Pele និងម្តាយរបស់គាត់បានចែកផ្លូវគ្នាបន្ទាប់ពីពួកគេបានផ្លាស់ទៅរស់នៅក្នុងក្រុងញូវយ៉កក្នុងពេលដែលគាត់បានចុះកុងត្រាជាមួយ New York Cosmos ក្នុងឆ្នាំ ១៩៧៥ គាត់បានបន្ថែមថា “ប្រសិនបើ Pele បានឃើញស្ថានភាពក្រុមជម្រើសជាតិប្រេស៊ីលនាពេលបច្ចុប្បន្ននេះគាត់​នឹងមានការ​សោក​ស្តាយយ៉ាង​ខ្លាំង​ “។

Santos ដែលជាសមាជិកក្លិបប្រេស៊ីលដែល Pele ចំណាយពេលភាគច្រើនក្នុងអាជីពរបស់គាត់ជួយដល់ក្លិបប្រេស៊ីលមួយនេះក៏កំពុងឆ្លងកាត់រដូវកាលដ៏លំបាកផងដែរ បន្ទាប់ពីពួកគេត្រូវបានដកចេញជាលើកទីពីរហើយនេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រជាង ១១១ ឆ្នាំ។

ក្លិប​ដួលរលំដោយសារ​បញ្ហា​ហិរញ្ញវត្ថុ និង​មានការបែកបាក់គ្នា។

Edinho ដែលជាអ្នកចាំទីរបស់ក្រុម Santos ជាច្រើនរដូវកាលបាននិយាយថា “រឿងដ៏អកុសលនេះយើងមិនគួរមានការភ្ញាក់ផ្អើលនោះទេ។ អ្នកដែលបានតាមដានជីវិតប្រចាំថ្ងៃរបស់ក្លិបនិងមើលឃើញពីសេណារីយ៉ូបែបនេះហើយរឿងនេះនិងមានទីបញ្ចប់របស់វា”។

នៅក្នុងពិធីប្រារព្ធខួបលើកទីមួយនៃការស្លាប់ដោយសារជំងឺមហារីកក្នុងអាយុ ៨២ ឆ្នាំរបស់លោក Pele នៅថ្ងៃសុក្រកន្លងមកត្រូវបានគេមើលឃើញថាមិនសូវរៀបចំបានធំដុំនោះទេ។

កូនទាំងប្រាំមួយនាក់ដែលនៅរស់រានមានជីវិតរបស់លោក Pele នោះក៏ជាកីឡាករបាល់ទាត់ដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្រនឹងរៀបចំការប្រជុំនិម្មិតដើម្បីផ្តល់ពេលវេលាសម្រាប់ការផ្សាយបន្តផ្ទាល់នៅក្នុងសហរដ្ឋអាមេរិក ខណៈដែលពិធីមួយផ្សេងទៀតត្រូវបានគេគ្រោងនឹងធ្វើឡើងនៅទីបញ្ចុះសពក្នុងទីក្រុង Santos ដែលនឹងត្រូវបើកជាសាធារណៈនៅក្នុង​ខែឧសភា។

Edinho ក្នុងមួយជីវិត​របស់​គាត់បានស្ថិត​នៅ​ឆ្ងាយ​ពី​ការ​លាង​លុយ​កខ្វក់​និង​ការ​ជួញ​ដូរ​ថ្នាំ​ញៀន​បាន​និយាយ​ថា​ការ​បាត់​បង់​បុរស​ដ៏ឆ្នើម​ដែល​រក​បាន​គ្រាប់បាល់៧៧​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​៩២​លើក​ឲ្យក្រុមជម្រើសជាតិ​ប្រេស៊ីល​បាន​បន្សល់​ទុក​នូវចំណុចខ្ខះខាតដ៏​ធំ​មួយ​សម្រាប់ក្រុម​គ្រួសាររបស់គាត់។

Edinho បាននិយាយថា “គាត់ពិតជាឪពុកដ៏វិសេសវិសាល យើងនឹកគាត់ខ្លាំងណាស់។ “គាត់បានធ្វើឈ្មោះប្រទេសរបស់យើងល្បីល្បាញតាមរយៈកីឡាបាល់ទាត់ ដែលយើងពិតជាមានមោទនភាពខ្លាំងណាស់”៕

ប្រភព៖ AFP/ga