ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ចាមប្តេជ្ញាអនុវត្តគោលនយោបាយអាទិ៍ភាពទាំងប្រាំមួយចំណុចរបស់រាជរដ្ឋាភិបាល

ដោយ៖ គង់ហេង
កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមនៅថ្ងៃទី ២៥ ធ្នូនេះបានប្តេជ្ញាថា ឆ្នាំ២០២៤ រួមគ្នា អនុវត្តគោលនយោបាយទាំង ប្រាំមួយ ចំណុច នៃយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដែលរាជរដ្ឋាភិបាលបានចាប់អនុវត្តមុនបំណាច់ឆ្នាំ ២០២៣។


លោកអភិបាលខេត្តកំពង់ចាមបានថ្លែងថា៖ ដែរនេះជាស្នូល នៃគោលនយោបាយ សង្គម-សេដ្ឋកិច្ច នៃកម្មវិធីនយោយបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ដែលបានដាក់ចេញក្នុងប្រជុំលើកទី១ ៧ ចេញកិច្ចទី១ របស់គណៈរដ្ឋមន្ត្រី នីតិកាល ទី៧ កាលទីថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២៣។

លោកបានបន្តថា៖ រដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញ ខេត្តក៏ត្រូវខិតខំពង្រឹងការអនុវត្តតួនាទី ភារកិច្ច និងកម្មវិធីនយោបាយតាមវិស័យរបស់ខ្លួន សំដៅ សម្រេចបាន និងចូលរួមអនុវត្តនូវសកម្មភាពជាអាទិភាពក្នុងឆ្នាំទី១ ឱ្យឈានទៅសម្រេចឱ្យបាន ជោគជ័យយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។


លោកបានបន្ថែមថា៖ ក្នុងនោះក៏ត្រូវចែករំលែកបទពិសោធន៍ និងបញ្ហាប្រឈម សំដៅរួមគ្នាដោះស្រាយ និងចាត់អាទិភាពក្នុង ទិសដៅបន្តសម្រាប់ឆ្នាំបន្ទាប់ ដោះស្រាយប្រកបដោយស្មារតីទទួលខុសត្រូវចំពោះការអនុវត្តតួនាទី និងភារកិច្ចរបស់រដ្ឋបាលគ្រប់ជាន់ថ្នាក់ ក្នុងការឆ្លើយតប និងដោះស្រាយទាន់ពេលវេលា ចំគោលដៅ ប្រកបដោយប្រសិទ្ធភាព។


ការប្តេជ្ញារបស់រដ្ឋបាលខេត្តកំពង់ចាម រួមគ្នាអនុវត្តគោលនយោបាយអាទិ៍ភាពទាំង ប្រាំមួយ ចំណុចខាងលើរបស់លោក អ៊ុន ចាន់ដា ជាអភិបាលខេត្តធ្វើឡើងនៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារប្រចាំឆ្នាំ ២០២៤ របស់រដ្ឋបាលខេត្តកំពង់ចាម ដែលមានភាគីពាក់ព័ន្ធចូលរួមសរុបជាង ៧០០ នាក់ នៅក្នុងសាលាខេត្តនៅព្រឹកថ្ងៃទី ២៥ ធ្នូនេះ៕