សេដ្ឋកិច្ច

ក្រុមហ៊ុនរថយន្តជប៉ុនគ្រោងនឹងដាក់ទុនវិនិយោគនៅថៃទំហំទឹកប្រាក់ ៤,៣ ពាន់លានដុល្លារ

ប្រែសម្រួល៖ ស.សម្បត្តិ

បាងកក៖កាលពីថ្ងៃចន្ទ ទី២៥ ធ្នូ  អ្នកនាំពាក្យរដ្ឋាភិបាលថៃបាននិយាយថាក្រុមហ៊ុនផលិតរថយន្តជប៉ុនធំៗនឹងដាក់ទុនវិនិយោគក្នុងទឺកប្រាក់ជាង ១៥០ ពាន់លានបាតស្មើនឹង ៤,៣៤ ពាន់លានដុល្លារ នៅក្នុងប្រទេសថៃសម្រាប់រយៈពេល ៥ ឆ្នាំខាងមុខ។

លោក ឆៃ វ៉ាត់ឆារ៉ាកែវ អ្នកនាំពាក្យរដ្ឋាភិបាលថៃបាននិយាយថា ក្រុមហ៊ុន Toyota Motor និង Honda Motor នឹងដាក់ទុនវិនិយោគក្នុងទំហំទឹកប្រាក់ ៥០ ពាន់លានបាតសម្រាប់ហ៊ុននីមួយៗ ខណៈដែល Isuzu Motors នឹងបណ្តាក់ទុនចំនួន ៣០ ពាន់លានបាត និង Mitsubishi Motors ២០ ពាន់លានបាត។ លោក ឆៃ វ៉ាត់ឆារ៉ាកែវ អ្នកនាំពាក្យរដ្ឋាភិបាលថៃបាននិយាយថា នេះមានរួមបញ្ចូលទាំងការផលិតរថយន្តភីកអាប់អគ្គិសនីផងដែរ។

លោក ស្រី​ថា ថាវីស៊ីន នាយក​រដ្ឋមន្ត្រី​ថៃបាន​បញ្ចប់​ដំណើរ​ទៅ​ប្រទេស​ជប៉ុន​កាល​ពី​សប្តាហ៍​មុន។

ប្រទេសសេដ្ឋកិច្ចធំទីពីររបស់អាស៊ីអាគ្នេយ៍ គឺជាអ្នកផលិត និងនាំចេញរថយន្តដ៏ធំជាងគេនៅក្នុងតំបន់។ ក្រុមហ៊ុនផលិតរថយន្តជប៉ុនបានគ្រប់គ្រងលើវិស័យរថយន្តថៃអស់ជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែថ្មីៗនេះក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិនបាននិងកំពុងធ្វើការបណ្តាក់ទុនយ៉ាងច្រើនផងដែរ។

លោក ឆៃ បាននិយាយថា ការវិនិយោគដោយក្រុមហ៊ុនផលិតរថយន្តជប៉ុននឹងគាំទ្រដល់គោលនយោបាយរបស់រដ្ឋាភិបាលក្នុងការផ្លាស់ប្តូរពីរថយន្តម៉ាស៊ីនចំហេះប្រេងសាំងនិងម៉ាស៊ូតទៅជារថយន្ត រថយន្តអគ្គិសនី ។

ក្រុមហ៊ុន Toyota, Honda, Isuzu និង Mitsubishi មិន​បាន​ឆ្លើយ​តប​ភ្លាមៗ​ចំពោះ​សំណើ​សុំ​ការធ្វើ​អត្ថាធិប្បាយ​នេះទេ។

ប្រទេសថៃមានបំណងបំប្លែងមួយភាគបីនៃរថយន្តម៉ាស៊ីនចំហេះប្រេងសាំងនិងម៉ាស៊ូតក្នុងផលិតកម្មប្រចាំឆ្នាំរបស់ខ្លួនដែលមានចំនួន ២.៥ លានគ្រឿងឲ្យទៅជារថយន្តអគ្គិសនី  នៅឆ្នាំ ២០៣០ ហើយកំពុងលើកទឹកចិត្តដល់ការវិនិយោគ និងការបំប្លែងរថយន្តម៉ាស៊ីនចំហេះប្រេងសាំងនិងម៉ាស៊ូតឲ្យទៅជាការផលិតរថយន្តអគ្គិសនី។

គោលនយោបាយកាត់បន្ថយពន្ធ និងការឧបត្ថម្ភធនធានដែលចេញដោយរដ្ឋាភិបាលថៃបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តចិនរួចទៅហើយ រួមទាំងក្រុមហ៊ុន BYD និង Great Wall Motor ដែលបាន    ប្តេជ្ញាចិត្តក្នុងការវិនិយោគចំនួន ១.៤៤ ពាន់លានដុល្លារអាមេរិកនៅក្នុងរោងចក្រផលិតថ្មីនៅក្នុងប្រទេស។

លោក ស្រីសេដ្ឋា ក្នុងខែនេះបានបង្ហាញគោលនយោបាយកាត់បន្ថយពន្ធ និងការឧបត្ថម្ភធនធានរបស់ខ្លួននាយកប្រតិបត្តិមកពីរោងចក្រផលិត អគ្គិសនី របស់អាមេរិក Tesla ក្នុងប្រទេសថៃសម្រាប់ការវិនិយោគប្រកបដោយសក្តានុពល៕

ប្រភព៖ Reuters/mi