កីឡា

Pellegrini និង Lukaku ជួយ Roma ឈ្នះលើ Napoli ជាមួយនិងលទ្ធផល ២-០

ប្រែសម្រួល៖ បញ្ញា

Lorenzo Pellegrini និង Romelu Lukaku បានស៊ុតបញ្ចូលទីម្នាក់មួយគ្រាប់បានជួយឲ្យ AS Roma យកឈ្នះ ២-០ លើក្រុម Napoli ក្នុងក្របខ័ណ្ឌ Serie A កាលពីថ្ងៃសៅរ៍ ខណៈដែល Matteo Politano និង Victor Osimhen ត្រូវបានដកចេញ។

Roma បាន​ឡើង​ទៅ​ឈរ​នៅ​លេខ​រៀង​ទី​៦ មាន​២៨​ពិន្ទុ ដោយ​នាំ​មុខ​ក្រុម Napoli ដែល​ធ្លាក់​មក​លេខ​៧។ Walter Mazzarri ឥឡូវនេះបានចាញ់ ៥ ប្រកួតក្នុងការប្រកួតចំនួន ៨ សរុបតាំងពីការចូលកាន់តំណែងរបស់ Rudi Garcia នៅក្នុងខែវិច្ឆិកាកន្លងមក។

គ្រាប់បាល់បើកឆាកការប្រកួតដែលបង្កឲ្យពួកគេមានការបារម្ភបានកើតឡើងនៅនាទីទី ៧៦ គឺនៅពេលដែល Pellegrini លេងនៅលើទីលានបានត្រឹមតែ ៥ នាទីប៉ុណ្ណោះបានទាល់បាល់ពាក់កណ្តាលទីទៅលើបោះពួយចូលទៅក្នុងជ្រុងហើយនៅក្នុងពេលបាល់បានធ្លាក់ចុះមក Stephan El Shaarawy បានស៊ុតខុសបច្ចេកទេស។

Champions Napoli ចំនួនសមាជិកក្រុមបានធ្លាក់មកនៅត្រឹមតែ ១០ នាក់ហើយ បន្ទាប់ពី Politano ត្រូវបានបណ្តេញចេញនៅនាទីទី ៦៦ ខណ:ដែល Roma កំពុងបញ្ជូនបាល់ទៅឲ្យ Nicola Zalewski កីឡាករ  Politano បានចាប់ទាញអាវ Roma បកមកក្រោយវិញ។

Osimhen ទទួលបានកាតលឿងជាលើកទីពីរនៅនាទីទី ៨៦ ហើយ Napoli មានអ្នកចាំទី Alex Meret យើងអរគុណអ្នកចាំទីក្នុងការខិតខំរក្សាពិន្ទុឲ្យនៅត្រឹម ១-០ នៅមុនពេល Lukaku បានស៊ុតបញ្ចូលទីយកឈ្នះនៅនាទី ៩៦ ខណៈដែល Napoli កំពុងរត់តាមពីក្រោយ។

ពួកគេបានខិតខំការ​វាយ​បក​វិញខណ:ដែល Lukaku បាន​​គ្រប់គ្រងបាល់​នៅ​ក្នុង​​ទី​របស់ Napoli ហើយ​បាន​បញ្ជូន​បាល់​ទៅ Ndicka ​ខ្សែ​ប្រយុទ្ធ​បែលហ្ស៊ិក​ដើម្បី​​ស៊ុតបញ្ចូលទី។

ក្នុងតង់ទីមួយ អាជ្ញាកណ្តាលបានពិន័យកាតលឿងចំនួន ៦ ដង ខណៈដែល Matteo Politano និង Victor Osimhenត្រូវបានទទួលកាតលឿងរួចជាស្រេច ចំណែកក្រុម Napoli ខិតខំគ្រប់គ្រងស្ថានការណ៍បានយ៉ាងល្អធ្វើឲ្យគេគិតថាគឺជាក្រុម Roma ទេដែលមើលទៅកំពុងរងគ្រោះថ្នាក់ជាងគេនោះ៕

ប្រភព៖ Reuters