កីឡា

Bisseck និង Barella បានស៊ុតបញ្ចូលទីម្នាក់មួយគ្រាប់ជួយឲ្យក្រុម Inter ឈ្នះ២-០លើក្រុម Lecce

ប្រែសម្រួល៖ សហការី

MILAN: កាលពីថ្ងៃសៅរ៍ គ្រាប់បាល់ស៊ុតបញ្ចូលទី២គ្រាប់របស់ Yann Bisseck និង Nicolo Barella បានជួយឲ្យ Inter Milan យកឈ្នះក្នុងក្របខ័ណ្ឌ Serie A លើក្រុម Lecce ក្នុងផ្ទះខ្លួនឯង ២-០ បានស្តារពិន្ទុនាំមុខចំនួន ៤ ពិន្ទុឈរនៅលើកំពូលតារាង។

Inter នាំមុខឈរនៅលើតារាងពិន្ទុ ៤៤ ក្នុង ១៧ ប្រកួត មាន ៤ ពិន្ទុនាំមុខ Juventus ដោយបានយកឈ្នះ Frosinone ២-១ កាលពីថ្ងៃសៅរ៍។ Lecce បន្ត​ឈរនៅ​លេខរៀងទី​១២​មាន​២០​ពិន្ទុ។

Lecce ហាក់ដូចជាមិនអាចរារាំង Inter មិនឲ្យរកគ្រាប់បាល់បានរហូតដល់ចប់តង់ទីមួយនោះទេ ដោយសារតែ Yann Bisseck រកបានគ្រាប់បាល់ដំបូងគេរបស់គាត់នៅនាទីទី ៤៣ ខណ:ដែលគាត់បានស៊ុតបាល់ពិន័យហ្វ្រីឃីកដោយសារកំហុសរបស់ Hakan Calhanoglu ។

ខ្សែការពារវ័យ ២៣ ឆ្នាំរូបនេះបានផ្លោងបាល់ទៅប៉ះនិងដៃបណ្តាលឲ្យបាល់រត់លើរបារកាត់ពីជ្រុងម្ខាង។

នៅក្នុងពេលបួននាទីបន្ទាប់ក្នុងចន្លោះពេលដែល Lecce គិតថាពួកគេមានបាល់ប៉េណាល់ទី ក៏ប៉ុន្តែការត្រួតពិនិត្យ VAR បានច្រានចោលការសម្រេចចិត្តរបស់អាជ្ញាកណ្តាលសម្រាប់ការប៉ះបាល់ដោយដៃ។

បន្ទាប់ពីមានសម្ពាធពីក្រុម Lecce ក្នុងតង់ទីពីរ ក្រុមម្ចាស់ផ្ទះទីបំផុតរកបានគ្រាប់ទីពីរនៅនាទីទី ៧៨ គឺនៅចំពេលដែល Barella សហការគ្នាជាមួយនឹង Marko Arnautovic ដោះស្រាយការជាប់គាំងរបស់ក្រុម Inter ។

គូនេះលេងមួយទល់នឹងពីរ ហើយ Marko Arnautovic បានត្រេះបាល់និងកែងជើងដើម្បីបញ្ជូនបាល់បាល់ទៅឲ្យ Barella ដែលនៅតែម្នាក់ឯងចំពីមុខអ្នកចាំទី គាត់ទទួលបាល់ពី Marko Arnautovic ដោយស្ងៀមស្ងាត់នៅមុនពេលវាយបកទៅលើ Wladimiro Falcone ៕

ប្រភព៖ Reuters