កីឡា

Artetaនិយាយថាអស់ពេល២០ឆ្នាំហើយដែល Arsenal ប្រយុទ្ធខ្លាំងជាងពេលណាទាំងអស់ដើម្បីយកស្មើជាមួយជើងខ្លាំង Liverpool

ប្រែសម្រួល៖ បញ្ញា

កាលពីថ្ងៃសៅរ៍ លោក Mikel Arteta អ្នកចាត់ការក្រុមកាំភ្លើងធំ Arsenal បាននិយាយពីរឿងយកស្មើ ១-១ របស់ Arsenal ជាមួយជើងខ្លាំង Liverpool ថាជាការប្រកួតដ៏តានតឹងបំផុតក្នុងរយៈពេលជាច្រើនទស្សវត្សរ៍កន្លងមកដែលអ្នកគាំទ្រនៅទីក្រុងឡុងដ៍ភាគខាងជើងបានរង់ចាំមើលជ័យជម្នះលីគក្នុងការប្រកួតដ៏តានតឹងនៅឯកីឡដ្ឋាន Anfield ដែលនៅទីបំផុតទទួលបានលទ្ធផលត្រឹមស្មើ។

គ្រាប់បាល់នាំមុខមុនរបស់ Gabriel បានជួយឲ្យ Arsenal មានសង្ឃឹមថាអាចយកឈ្នះក្នុងលីកជាលើកដំបូងនៅលើទឹកដី Liverpool ចាប់តាំងពីឆ្នាំ ២០១២ ក៏ប៉ុន្តែ Mohammed Salah បានវាយបកតាមស្មើបានយ៉ាងអស្ចារ្យបំផុតនៅមុនពេលនាទីពាក់កណ្តាលតង់ធ្វើឲ្យ Arsenal មានការខកចិត្តយ៉ាងខ្លាំង។

ក្រុមកាំភ្លើងធំរបស់ Arteta បានខំប្រយុទ្ធរហូតដល់ចុងបញ្ចប់នៅតែមិនអាចបង្ខំយកឈ្នះបាននោះទេ តែបើទោះបីជាស្មើពិន្ទុក៏ដោយក៏ពួកគេនឹងទៅធ្វើបុណ្យណូអែលជាមួយនឹងពិន្ទុនាំមុខមួយពិន្ទុលើក្រុម Liverpool និង Aston Villa ហើយ Arsenal នៅតែឈរលើកំពូលតារាងដដែល។

គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញបាននិយាយថានៅមុនការប្រកួតថាការលេងនៅ Anfield គឺត្រូវវាយសម្រុកក្រឡុកដៃគូឲ្យវក់វីដូចជាម៉ាស៊ីនបោកគក់ ហើយគាត់មិនមានការខកចិត្តក្នុងការប្រយុទ្ធដែលពោរពេញទៅដោយតិចនិកក្នុងកម្រិត octane នោះទេ។

Arteta បាននិយាយថា “ការប្រកួតដែលមិនគួរឲ្យជឿសម្រាប់កីឡាបាល់ទាត់ ដែលជាការប្រកួតដ៏ខ្លាំងក្លាបំផុតតាំងតែពីខ្ញុំបានឃើញអស់រយៈពេល ២០ ឆ្នាំមកគឺមិនដែលមានភាពតានតឹងដូចលើកនេះនោះទេ” Arteta បានបញ្ជាក់ដូច្នេះ។

“យើងបានតស៊ូនៅលើទីលានអស់ពេលជាង ២០ឆ្នាំ ហើយដែលយើងនៅតែបានឈរនៅលើកំពូលតារាង ហើយនេះជានាទីចុងក្រោយ យើងចង់បានជ័យជំនះបន្ថែមទៀត ប៉ុន្តែលទ្ធផលស្មើនៅក្នុងពេលនេះគឺជាលទ្ធផលដ៏យុត្តិធម៌បំផុត។

“ខ្ញុំចង់ឃើញយុវជនក្មេងប្រុសៗរបស់យើងមានសេចក្តីក្លាហានអង់អាចពោរពេញទៅដោយការជឿជាក់ក្នុងការប្រកួតនៅលើទិលានដូចដែលយើងបានធ្វើនៅក្នុងពេលនេះនិងនៅទីនេះ ខ្ញុំគិតថាកីឡាកររបស់យើងសមនឹងទទួលបានកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត”៕

ប្រភព៖ Reuters