សន្ដិសុខសង្គម

បើកថយន្តពាក់ផ្លាកលេខរដ្ឋបុកកន្លែងបញ្ជរបង់ប្រាក់ច្រកចូលផ្សារទំនើបទាំងកំរោលបង្កឲ្យមានការភ្ញាក់ផ្អើលទាំងយប់

ដោយ:សុខុម
ភ្នំពេញ÷ រថយន្ត ឡង់គ្រីស័រ ពាក់ផ្លាកកលេខរដ្ឋ 06 2-7171មួយគ្រឿងត្រូវម្ចាស់របស់វាបានបើកលឿនជ្រុលទៅ បុកកន្លែងបង់ប្រាក់ច្រកចូលផ្សារទំនេីបមួយកន្លែងពេញទំហឹង បណ្ដាលឱ្យរងការឡើងខ្ទេចមួយកំណាត់មុខ។ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្ដោយផ្លូវជាតិលេខ៥ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញកាលពីយប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣។


នៅក្រោយកេីតហេតុគេឃើញខាងភាគីរថយន្តបើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណបានប្រញាប់ផ្ដល់សំណងថ្លៃខូចខាតកន្លែងបញ្ជរបង់ប្រាក់ច្រកចូលក្រុមហ៊ុន ផ្សារទំនើបដេីម្បីបញ្ចប់រឿង។


ចំពោះករណីនេះនៅមិនទាន់ដឹងមូលហេតុអ្នកបើករថយន្តទំនើបពាក់ផ្លាកលេខរាជការដែលបង្កឲ្យមានគ្រោះថ្នាក់កើតឡើងនៅឡើយទេ។ អ្នកបើកបររថយន្តក្រោយពីផ្ដល់សំណង់រួចក៏បានគេចខ្លួនបាត់ស្រមោលតែបានបន្សល់ទុករថយន្តដែលខូចនិងផ្លាកលេខរថយន្តនៅច្រងាងត្រង់កន្លែងកើតហេតុបង្កឲ្យផ្អើលដល់ក្រុមអ្នកសារព័ត៌មាន៕