សន្ដិសុខសង្គម

បញ្ជូនខ្លួនវៀតណាមពីរនាក់ឪពុកកូនជាប់សង្ស័យប្រើប្រាស់ឧបករណ៍នេសាទល្មើសច្បាប់ទៅតុលាការ

ដោយ:សុខុម
ពោធិ៍សាត់:សមត្ថកិច្ចជំនាញជលផលខេត្តពោធិ៍សាត់នៅទី២៤ ខែធ្នូ ឆ្នាំ២០២៣បានបញ្ជូនខ្លួនជនជាតិវៀតណាមពីរនាក់ឪពុកកូនពីបទជាប់សង្ស័យប្រើប្រាស់ឧបករណ៍នេសាទល្មើសច្បាប់ទៅតុលាការ។


មន្ត្រីចុះបង្ក្រាបបានឲ្យដឹងថាកម្លាំងសមត្ថកិច្ចចម្រុះសហការគ្នាបង្រ្កាបបទល្មើសជលផលលើផ្ទៃបឹងទន្លេសាប នៅចំនុចមុខព្រែកខ្ញែង ស្ថិតក្នុងភូមិព្រែកក្រ ឃុំដីរនាត ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ជាក់ស្ដែង បានចាប់ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ១. ឈ្មោះ តង យហ ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិ វៀតណាម (ជាឪពុក)
២. ឈ្មោះ ត យស ភេទប្រុស អាយុ២៣ឆ្នាំ (ត្រូវជាកូន)មានទីលំនៅ ភូមិក្បាលតោល ឃុំកោះជីវាំង ស្រុក ឯកភ្នំ ខេត្តបាត់ដំបង។វត្ថុតាងដកហូត រួមមាន:កាណួត ស្មាច់ភ្ជាប់ម៉ាសុីន០១គ្រឿង,មងបីជាន់ប្រវែង ២៥០ម៉ែត្រ,ត្រីចំរុះ ចំនួន ៤០គីឡូក្រាម,កណ្ដឹងសំរាប់បំពងសម្លេងបង្អេីលត្រី ០២គ្រឿង៕