ព័ត៌មានជាតិ

សម្ពោធអគារនិងសមិទ្ធផលនៅកងពលធំទី២វរសេនាតូចរថគ្រោះលេខ៦៧

ដោយ ៖ បន្ទាយ / បន្ទាយមានជ័យ

អគារនិងសមិទ្ធផលនានានៅកងអនុសេនាធំទី២វរសេនាតូចរថគ្រោះលេខ៦៧ខេត្តបន្ទាយមានជ័យឬហៅបន្ទាយរថក្រោះយោធភាគទី៥ ប្រចាំទិសខេត្តបន្ទាយមានជ័យ ត្រូវបានសម្ពោធដាក់អោយប្រើប្រាសជាផ្លូវការ ។

លោកវរសេនីយ៍ឯក ព្រហ្ម គឹម មេបញ្ជាការវរសេនាតូចរថគ្រោះលេខ៦៧ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣បានអោយដឹងថា  អគារនិងសមិទ្ធផលទាំងនោះ គឺបានការចូលរួមបរិច្ចាគធនធាន ថវិកា គំនិត ស្មារតីពីសប្បុរសជន មហាជនតាមរយៈលោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការទិសទី១-បន្ទាយមានជ័យ ។

រួមមាន អណ្តូងស្នងប់ចំនួន២ រោងដាក់គ្រឿងចក្រ១  អគារស្នាក់នៅ១ខ្នង ផ្ទៈបាយ១ខ្នង អគារទីបញ្ជាការថ្មី១ខ្នង ដែលសរុបចំណាយគិតជាថវិកាចំនួន៣២,០២២ដុល្លាអាមេរិក ។

ពោលគឺក្នុងនាមជាអំណោយរបស់ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោកនិងជាមេបញ្ជាការយោធភូមិភាគទី៥។

នាឱកាសនោះ លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោកនិងជាមេបញ្ជាការយោធភូមិភាគទី៥បានថ្លែងការសរសើរចំពោះលោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ និងនាយ នាយរងទាហាន ពិសេសសប្បុរសជនទាំងឡាយដែលបានចូលរួមវិភាគទានជាសម្ភារ ថវិកា សេវានិងប្រាជ្ញា ស្មារតីដើម្បីកសាងអគារនិងសមិទ្ធផលកងអនុសេនាធំទី២វរសេនាតូចរថគ្រោះលេខ៦៧ខេត្តបន្ទាយមានជ័យនាជើងភ្នំមួយនៃក្រុមកូនភ្នំកងវ៉ាស្ថិតនៅក្នុងសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ ។

នេះជាការអនុវត្តតាមគោលនយោបាយដឹកនាំពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាល អាណត្តិទី៧នៃរដ្ឋសភា ។

លោកមេបញ្ជាការយោធភូមិភាគទី៥បានផ្តាំផ្ញើដល់កម្លាំងយោធាកងរថគ្រោះត្រូវចេះថែដុះខាត់អោយបានល្អនូវរថក្រោះ គ្រឿងយុទ្ធោបករណ៍ សម្ភារ ឧបករណ៍ អគារ សមិទ្ធផលនានា។

ក៏ត្រៀមបម្រុងទុកក្នុងនាមកម្លាំងយោធាជំនាញទោះជាប្រទេសកម្ពុជាមានសុខសន្តិភាពនិងមានការអភិវឌ្ឍក៏ដោយ ៕