អន្តរជាតិ

តុលាការកំពូលអាមេរិកច្រានចោលការទាមទារអភ័យឯកសិទ្ធិរបស់ Trump

ប្រែសម្រួល៖ កញ្ញាស្រីស្រស់

វ៉ាស៊ីនតោន៖ កាលពីថ្ងៃសុក្រ ទី២២ ធ្នូ តុលាការកំពូលអាមេរិកបានច្រានចោលភ្លាមៗនូវការអះអាងរបស់អតីតប្រធានាធិបតី ដូណាល់ ត្រាំ ដែលថាគាត់មិនអាចត្រូវបានកាត់ទោសពីបទព្យាយាមបំផ្លាញលទ្ធផលបោះឆ្នោតនៅឆ្នាំ ២០២០ ដោយអនុញ្ញាតឲ្យតុលាការសាលាដំបូងបន្តពិនិត្យលើសំណុំរឿងនេះឡើងវិញ។

ដើម្បីពន្លឿនសេចក្តីសម្រេចចុងក្រោយលើការទាមទារអភ័យឯកសិទ្ធិក្នុងករណីព្រហ្មទណ្ឌរបស់លោក Trump នៅមុនការកាត់ក្តីរបស់គាត់ ក្រុមប្រឹក្សាជាន់ខ្ពស់លោក Jack Smith បានបដិសេធសំណើវិសាមញ្ញដោយមិនឲ្យតុលាការឧទ្ធរណ៍បន្តនិវិធី។

រដ្ឋអាជ្ញាបានចោទប្រកាន់លោក Trump ដែលជាអ្នកនាំមុខសម្រាប់ការតែងតាំងប្រធានាធិបតីសាធារណរដ្ឋនៅឆ្នាំ ២០២៤ ពីការប៉ុនប៉ងរារាំងសភា និងបន្លំរដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីបំផ្លាញលទ្ធផលបោះឆ្នោតឆ្នាំ ២០២០ របស់ប្រធានាធិបតីបក្សប្រជាធិបតេយ្យលោក Joe Biden ។

លោក Trump បានប្រកែកថាករណីនេះគួរតែត្រូវបានគេទុកមិនចាត់ការដោយលើកហេតុផលថាអតីតប្រធានាធិបតីមិនអាចប្រឈមមុខនឹងការចោទប្រកាន់ព្រហ្មទណ្ឌសម្រាប់ការប្រព្រឹត្តទាក់ទងនឹងការទទួលខុសត្រូវជាផ្លូវការរបស់ពួកគេ។

ចៅក្រមស៊ើបសួរ Tanya Chutkan បានច្រានចោលការទាមទាររបស់លោក Trump នៅថ្ងៃទី ១ ខែធ្នូ ដោយជំរុញឲ្យប្តឹងឧទ្ធរណ៍ទៅតុលាការឧទ្ធរណ៍អាមេរិកនៅស្រុក Columbia Circuit ។ បណ្តឹងឧទ្ធរណ៍របស់លោក Trump ត្រូវបានពន្យារការកាត់ក្តីរបស់គាត់ ដែលបច្ចុប្បន្នបានលើកពេលរហូតដល់ខែមីនា។

នៅក្នុងការដេញដោលដើម្បីជៀសវាងការពន្យារពេលការកាត់ក្តីរបស់លោក Trump លោក Smith កាលពីថ្ងៃទី ១១ ខែធ្នូបានជំរុញឲ្យតុលាការកំពូលធ្វើសេចក្តីសម្រេចឲ្យបានឆាប់បើទោះបីជាតុលាការ DC Circuit កំពុងរងសម្ពាធក្នុងចំណាត់ការលើករណីនេះក៏ដោយ។

ប្រសិនបើ Trump ជាប់ឆ្នោតឡើងវិញនៅសេតវិមាននៅថ្ងៃទី ៥ ខែវិច្ឆិកាគាត់អាចស្វែងរកការលើកលែងទោសខ្លួនឯងពីបទឧក្រិដ្ឋដោយតុលការសហព័ន្ធណាមួយ។

មេធាវីរបស់លោក Trump បានជំទាស់នឹងសំណើរបស់ Smith ដោយធ្វើសេចក្តីថ្លែងហេតុនៅក្នុងតុលាការថាការទទួលយកសំណើរបស់ក្រុមប្រឹក្សាជាន់ខ្ពស់គឺរំលងនីតិវិធីសាលាឧទ្ធរណ៍ក្នុងបំណង “បិទបញ្ចប់សំណុំរឿងនេះដោយប្រញាប់ច្រានចោលបណ្តឹងទាមទាររបស់លោក Trump ភ្លាមៗ” ។

ចៅក្រម​តុលាការ​កំពូល​បី​នាក់​ក្នុង​ចំណោម​តុលាការ​កំពូល​ទាំង​ប្រាំបួន​ត្រូវ​បាន​តែង​តាំង​ដោយ​លោក Trump ក្នងសម័យដែលគាត់កាន់អំណាចដែល​មានសំឡេង​ភាគច្រើន​បែប​អភិរក្សនិយមគឺ ៦ទល់នឹង៣៕

ប្រភព៖ Reuters/fs