អន្តរជាតិ

គ្រួសារអ៊ីស្លង់មិនសង្ឃឹមថាអាចរៀបចំបុណ្យណូអែលបានដោយសាឥទ្ធិពលនៃការផ្ទុះភ្នំភ្លើង

ប្រែសម្រួល៖ សហការី

ក្រុមគ្រួសារជនជាតិអ៊ីស្លង់មកពីក្រុង Grindavik នៃប្រទេសអ៊ីស្លង់នឹងមិនអាចត្រឡប់ទៅផ្ទះវិញសម្រាប់បុណ្យណូអែលឆ្នាំនេះបានទេបើទោះបីជាឥទ្ធិពលនៃកម្អែលភ្នំភ្លើងនៅក្នុងសប្តាហ៍នេះបានឈប់បក់បោកនៅពីមុខផ្ទះរបស់ពួកគេក៏ដោយ។

ពួកគេ​ត្រូវ​បាន​អនុញ្ញាតឲ្យ​ត្រឡប់​មកផ្ទះ​វិញនៅ​ក្នុង​រយៈពេល​ខ្លី​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី ២១ ខែ​ធ្នូ ដើម្បី​ទទួល​អំណោយ ​របស់​របរផ្សេងៗ និង​ថែទាំ​ទ្រព្យសម្បត្តិ​របស់​ពួកគេ។ ប៉ុន្តែអាជ្ញាធរនិយាយថាក្នុងស្ថានភាពបច្ចប្បន្ននេះគឺនៅតែមានហានិភ័យខ្លាំងសម្រាប់អ្នកស្រុកជាង ៤,០០០ នាក់រស់នៅក្នុងទីប្រជុំជនប្រជានេសាទវិលត្រឡប់មកប្រកបអាជីវកម្មតាមធម្មតាវិញនោះ។

រូបភាព​ថតពីលើយន្តហោះ​គ្មាន​មនុស្ស​បើក​បង្ហាញ​ពី​ភ្នំភ្លើង​ផ្ទុះ​ពី​តំបន់​ភ្នំភ្លើង​នៅ​ភាគ​ខាងជើង​ទីក្រុង Grindavik ប្រទេស​អ៊ីស្លង់ កាលពី​ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ (រូបថត៖ Reuters/Marko Djurica)

Kristin Maria Birgisdottir អាយុ ៤៣ ឆ្នាំបានប្រាប់រ៉យទ័រថា “អ្វីដែលខ្ញុំចង់បានសម្រាប់បុណ្យណូអែលគឺត្រឡប់មកផ្ទះវិញតែរឿងនេះចប់ហើយសម្រាប់ពួកយើង” ។

វានឹងក្លាយជាពិធីបុណ្យណូអែលដំបូងបង្អស់ដែលស្ថិតនៅឆ្ងាយពីស្រុកកំណើតរបស់នាង។

នាងបាននិយាយថា “ខ្ញុំចង់អង្គុយយំដើម្បីបញ្ចេញអារម្នណ៏នឹកស្រុកកំណើតនៅក្នុងបន្ទប់ក្រោមដីខ្ញុំចង់សំម្តែងការដឹងគុណដល់បុព្វការីជនក្នុងរដូវបុណ្យណូអែលនៅស្រុកកំណើតរបស់ខ្ញុំពេលនេះយើងនៅក្នុងផ្ទះដែលមានសុវត្ថិភាពនិងមានសេចក្តីសុខ”។

នាងនឹងប្រារព្ធពិធីបុណ្យណូអែលជាមួយកូនៗ ឪពុកម្តាយ និងប្អូនប្រុសរបស់នាង នៅក្នុងផ្ទះល្វែងជួលមួយកន្លែងក្នុងរដ្ឋធានី Reykjavik ។

នាងបាននិយាយថា “ឪពុកម្តាយរបស់ខ្ញុំមានអារម្មណ៍ថាពិបាកក្នុងចិត្តច្រើន ជាពិសេសម្តាយរបស់ខ្ញុំ ដោយសារតែផ្ទះរបស់ពួកគាត់ត្រូវបានបំផ្លាញ។ ពួកគាត់មិនដែលបានត្រឡប់ទៅស្រុកកំណើត Grindavik ម្តងទៀតនោះទេ” ។ គ្រោះរញ្ជួយ​ដី​បាន​បំផ្លាញផ្លូវខូចអស់ និង​ខូចខាត​អគារ​ជាច្រើន​នៅក្នុង​ក្រុងថែមទៀតផង។

ទិដ្ឋភាពនៃភាគខាងត្បូងនៃការប្រេះស្រាំនៃភ្នំភ្លើងសកម្មនៅ Grindavik នៅលើឧបទ្វីប Reykjanes របស់អ៊ីស្លង់ នៅថ្ងៃទី 19 ខែធ្នូ ឆ្នាំ 2023​ (រូបថត៖ AP/Marco Di Marco)

“ពួកគាត់មានផ្ទះផ្ទាល់ខ្លួនដែលមិនជាប់បំណុលធានាគារនោះទេ តែឥឡូវនេះពួកគាត់នៅមិនទាន់ទទួលបានដំណឹងច្បាស់លាស់អំពីបញ្ហាធានារ៉ាប់រងនោះទេថាតើពួកគាត់នឹងទទួលបានផ្ទះថ្មីរវិញដែរឬទេ? តើពួកគាត់អាចនឹងទិញផ្ទះមួយផ្សេងទៀតបានដែរឬទេ? តើពួកគាត់នឹងត្រូវរង់ចាំអស់ពេលយូរប៉ុណ្ណា?”

កាលពីល្ងាចថ្ងៃចន្ទភ្នំភ្លើង Svartsengi បានជះកម្អែជាមួយនឹងផ្សែងបោកបក់ទៅលើអាកាសកម្ពស់ ១០០ ម៉ែត្រ បន្ទាប់ពីការរញ្ជួយដីបានកើតឡើងយ៉ាងខ្លាំងជាច្រើនសប្តាហ៍បន្តគ្នានៅលើឧបទ្វីប Reykjanes នៅភាគនិរតីរបស់ប្រទេសអ៊ីស្លង់។

ក្នុង​ការ​តាមដានត្រួតពិនិត្យស្ថានភាពភ្នំភ្លើង​ អាជ្ញាធរ​បាន​ជម្លៀស​លោក Grindavik ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រហែល ៣ គីឡូម៉ែត្រភាគ​ខាង​ត្បូង​នៃ​ចំណុចភ្នំភ្លើងផ្ទុះកម្អែលភ្នំភ្លើង​បាន​ថយ​ចុះជាបណ្តើៗហើយ។ ប៉ុន្តែអ្នកភូគព្ភវិទូបាននិយាយថា ផ្លូវរូងក្រោមដីនៃ magmaនឹងត្រូវបានបំផ្លាញ ឬថ្មនិងត្រូវផ្ទុះហើយនិងរលាយដែលជាហានិភ័យខ្ពស់ក្នុងការបង្កឲ្យផ្ទុះជាបន្តបន្ទាប់នឹងបន្តឲ្យមានការរញ្ជួយដីបន្ថែមទៀតផងដែរ។

“អ្វីដែលខ្ញុំប្រាកដក្នុងចិត្តនោះគឺថា ពួកយើងនឹងមិនមានសហគមន៍ Grindavik បែបនេះទៀតនោះទេ ប៉ុន្តែយើងនៅតែតាំងចិត្តរឹងមាំដ៏ដែលពួកគាត់និយាយថា នៅពេលដែលអ្នកជួបប្រទះព្រឹត្តិការណ៍លំបាកជាមួយគ្នា អ្នកនឹងរួមសុខទុក្ខជាមួយគ្នាហើយ ខ្ញុំគិតថានេះជាអ្វីដែលនឹងកើតឡើង” នៅក្នុងស្រុកកំណើតរបស់ខ្ញុំ Birgisdottir គាត់បានបាននិយាយដូច្នេះ។

“ប៉ុន្តែ​បើ​យើង​មិន​ត្រូវបានអាជ្ញាធរអនុញ្ញាត​ឲ្យ​ត្រឡប់​ទៅស្រុកកំណើត​វិញ​ទេ ខ្ញុំ​ពិត​ជា​ពិបាក​ក្នុងចិត្តនៅពេល​នឹក​គិត​ដល់​ជីវិត​របស់​ខ្ញុំ​ដែលរស់នៅ​គ្មាន​ស្រុក​កំណើតនឹងគេទៀតនៅថ្ងៃខាងមុខ”៕

ប្រភព៖ Reuters/fs