ព័ត៌មានជាតិ

ក្រុមការងារក្រសួងចុះធ្វើអធិការកិច្ចនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ

ដោយ ៖ បន្ទាយ / បន្ទាយមានជ័យ

ក្រុមការងារក្រសួងអធិការកិច្ចដឹកនាំដោយលោកប៊ូ បូរិន អនុរដ្ឋលេខាធិការ បានចុះធ្វើអធិការកិច្ច លើការងារអនុវត្តតួនាទី ភារកិច្ចការគ្រប់គ្រងសេវាសាធារណៈ ការអនុវត្តកិច្ចលទ្ធកម្មសាធារណៈ នៅស្នងការដ្ឋាននគរបាលបន្ទាយមានជ័យ ។ នេះបើតាមមន្ត្រីអោយដឹងកាលពីថ្ងៃទី ២២ខែធ្នូ ឆ្នាំ ២០២៣។

ការធ្វើអធិការកិច្ចនេះមានការចូលរួមពី លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និង លោកស្រី លោក ឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរង លោក លោកស្រី នាយការិយាល័យទាំង៣១ចំណុះឱ្យស្នងការដ្ឋាននគរបាលខេត្ត ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានជួបនឹងទទួលស្វាគមន៍គណៈប្រតិភូដោយបានជំរាបជូនជុំវិញសភាពការណ៍សន្តិសុខនិងលទ្ធផលកិច្ចសហប្រតិបត្តិការ និងកម្លាំងនគរបាលនៅតាមមូលដ្ឋានបានសហការជាមួយអាជ្ញាធរនិងកម្លាំងពាក់ព័ន្ធ ។

នាឱកាសនោះ លោកប៊ូ បូរិន បានថ្លែងថា ៖ យោងលិខិតបញ្ជាបេសសកកម្ម ដែលចេញដោយលោកហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានចាត់តាំងគណៈប្រតិភូ០១ក្រុមដឹកនាំដោយឯកឧត្តម ប៊ូ បូរិន អធិការកិច្ច ជាប្រធានប្រតិភូ  បានដឹកនាំក្រុមការងារ មានភារកិច្ច ចុះធ្វើអធិការកិច្ចការងារក្នុងខេត្តបន្ទាយមានជ័យ គឺនៅរដ្ឋបាលខេត្ត,រដ្ឋបាលក្រុង-ស្រុក ,សាលាដំបូងខេត្ត ,ពន្ធនាគារ ,ស្នងការដ្ឋាននគរបាល  អធិការដ្ឋាននគរបាល ក្រុង- ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត  អង្គភាពក្រោមឱវាទ អង្គភាពពាក់ព័ន្ធ ក្នុងការិយបរិច្ឆេទ ២០២២ និងបណ្តាឆ្នាំពាក់ព័ន្ធ ។

ក្នុងនោះ.ក្រុមការងារបានចុះធ្វើអធិការកិច្ចនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ មាន០៤ចំណុច ៖១- ការងារអនុវត្តតួនាទីភារកិច្ច,២-ការគ្រប់គ្រងសេវាសាធារណៈ,ទី៣-ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ និងទី៤ការអនុវត្តកិច្ចលទ្ធកម្មសាធារណៈ ៕