កីឡា

ការទទួលបានពានរង្វាន់ទីប្រាំក្នុងឆ្នាំតែមួយគឺជា “សមិទ្ធផលដ៏អស្ចារ្យ” សម្រាប់ Manchester City

ប្រែសម្រួល៖ បញ្ញា

Manchester Cityបានឈ្នះជើងឯកពានរង្វាន់លីគរហូតដល់ជើងឯកពានរង្វាន់អឺរ៉ុបនិងបច្ចុប្បន្នបានឈរជាជើងឯកពិភពលោក Manchester City ព្រមទាំងបានបន្ថែមកំណត់ត្រាជាជើងឯកពានរង្វាន់ទីប្រាំនៅក្នុងឆ្នាំ ២០២៣ ដែលជាការប្រមូលផ្ដុំនូវជ័យជំនះដ៏អស្ចារ្យរបស់ Manchester City នៅពេលដែលពួកគេបានបំបាក់ក្រុម Fluminense ក្នុងលទ្ធផល ៤-០ នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រសម្រាប់ពារង្វាន់ Club World Cup កាលពីថ្ងៃសុក្រនីងក្នុងវគ្គបញ្ចប់ដ៏រំភើបអស្ចារ្យនៅបំណាច់ឆ្នាំ២០២៣នេះ។

Man City គឺជាក្លិបបាល់ទាត់អង់គ្លេសដំបូងគេដែលបានគ្រងជើងឯក Premier League, FA Cup, UEFA Champions League, UEFA Super Cup និងពានរង្វាន់ FIFA Club World Cup ក្នុងពេលដំណាលគ្នា ធ្វើឲ្យអ្នកចាត់ការ Pep Guardiola កោតសរសើរនូវស្នាដៃដែលជា “សមិទ្ធផលទទួលបានជាបន្តបន្ទាប់ដ៏អស្ចារ្យបំផុត” កន្លងមក។

លោក Guardiola បាននិយាយថា “ខ្ញុំមានមោទនភាពចំពោះក្លិបរបស់ខ្ញុំជាទីបំផុត។ អ្វីដែលពួកយើងសម្រេចបានគឺជាសមិទ្ធផលដ៏ធំធេងអស្ចារ្យបំផុត។ “ក្នុងការយកឈ្នះពានរង្វាន់ជើងឯកនេះយើងបានក្លាយជាក្រុមដ៏ល្អបំផុតនៅក្នុងពិភពលោក ក្នុងនាមខ្ញុំជាអ្នកគ្រប់គ្រងអ្វីដែលខ្ញុំមានមោទនភាពបំផុត នោះគឺខ្ញុំតែងតែមានវត្តមានចុះជាប់ជាមួយក្រុមនៅក្នុងរាល់ការប្រកួត។ ជាថ្មីម្តងទៀតខ្ញុំសូមក្រើនរំលឹកថា​យើងនៅតែបន្តការ​ប្រយុទ្ធ​ដើម្បីជ័យជំនះនៅពេលក្រោយ​ជាបន្តទៅទៀត”។

Julian Alvarez រកបានមួយគ្រាប់ ហើយ City មិនអនុញ្ញាតឲ្យគូប្រកួតប្រេស៊ីលរកឃើញចំណុចខ្សោយរបស់ពួកគេនោះទេ។

កីឡាករ វី​ដែល​ ទំនង​ជា​របួស​ជង្គង់​ដ៏​ធ្ងន់ធ្ងរ​  Rodri យល់ថាគឺ​ជា​ការ​រំខាន​មួយ​សម្រាប់ការប្រកួតផ្សេង​ទៀត​របស់ Man City ដែល​កីឡាករ​របស់​ពួកគេ​ត្រូវបាន​ដោះដូរ​​​នៅ​លើ​ទីលាន​បន្ទាប់​ពី​ទទួល​បាន​ជ័យជម្នះ។

នៅក្នុងរដូវកាលនេះ Man City មានភាពលេចធ្លោរួចទៅហើយដែលពួកគេទទួលបានជ័យជំនះក្នុងបីប្រកួតជាប់ៗគ្នានោះគឺការផ្តួលក្រុម Inter Milan ក្នុងវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League កាលពីខែមិថុនា ហើយបានបន្ថែមពានរង្វាន់ចំនួនពីរថែមទៀតរនៅក្នុងការប្រកួត Super Cup និង Club World Cup ។

លោក Guardiola បាននិយាយថា “ការឈ្នះពានទាំងបីនេះគឺពិតជាពិសេសណាស់ លើសពីនេះគឺយើងបានឈ្នះពានពីរបន្ថែមទៀត ហើយឥឡូវនេះការកាន់កាប់ពានរង្វាន់ធំៗទាំងប្រាំនេះបានបង្ហាញពីទឹកចិត្តរួមគ្នាតែមួយរបស់ក្រុម របស់ក្លិប និងអ្នកគាំទ្រដ៏ច្រើនរបស់យើង”។ “វាគឺជាអ្វីដែលក្រុមបាលទាត់អង់គ្លេសផ្សេងទៀតមិនធ្លាប់សម្រេចបាន ហើយយើងនឹងចងចាំជានិច្ចនូវពេលវេលាដ៏អស្ចារ្យនេះ ដែលយើងបានចំណាយពេលជាមួយគ្នាកន្លងមក”។

លោក Guardiola គឺជាអ្នកចាត់ការដំបូងគេដែលជួយឲ្យក្រុមយកឈ្នះពាន Club World Cup ចំនួនបី ដែលកានោះគាត់ជាអ្នកដឹកនាំក្រុម Barcelona បានយកឈ្នះនៅក្នុងឆ្នាំ ២០០៩ និង ២០១១ និង ដឹកនាំក្រុម Bayern Munich ក្នុងឆ្នាំ ២០១៣ ។

ក្លិបបាននិយាយថាកីឡាកររបស់ City នឹងមានបង្ហាញផ្លាកសញ្ញា “World Champions ២០២៣” ដែលត្រូវបានប៉ាក់នៅលើអាវរបស់ពួកគេសម្រាប់ការប្រកួតក្របខ័ណ្ឌ Premier League បន្ទាប់របស់ពួកគេនៅថ្ងៃពុធជាមួយក្រុម Everton ។ បដាមួយត្រូវបានលើករួចហើយនៅកីឡដ្ឋាន Etihad ។

ប្រធានក្រុម City លោក Kyle Walker បាននិយាយថា “យើងនឹងបង្ហាញសញ្ញានេះនៅ ១២ ខែចុងក្រោយថាយើងគឺជាក្រុមដ៏ឆ្នើមបំផុតនៅលើពិភពលោក” ។ “លទ្ធផលរបស់យើងទទួលបានយ៉ាងជាប់លាប់រហូតដែលយើងបានគ្រប់គ្រងជ័យជំនះទាំងនេះរហូតមកគឺអស្ចារ្យខ្លាំងណាស់។”

Man City ឥឡូវនេះបានបង្វែរចំណាប់អារម្មណ៍របស់ពួកទៅកាន់ការប្រកួត Premier League វិញ ដើម្បីយកឈ្នះឲ្យស្របពេលជាមួយគ្នា។ ក្រុមរបស់លោក Guardiola ឈរនៅលេខរៀងទី ៤ ក្នុងតារាង ដោយឈ្នះតែមួយលើកគត់ក្នុងការប្រកួត ៥ លើកចុងក្រោយរបស់ពួកគេ។

របួសដ៏ធ្ងន់ធ្ងររបស់ Rodri នឹងក្លាយជាការរំខានមួយសម្រាប់ Man City ដែលមិនមានអ្នកស៊ុតបញ្ចូលទីនាំមុខគេក្នុងលីកគឺ Erling Haaland ដោយសារគាត់របួសជើង៕

ប្រភព៖ Reuters