កីឡា

សេចក្តីសម្រេចរបស់តុលាការអ៊ឺរ៉ុបប្រឆាំងនឹង UEFA FIFA អាចមានផលប៉ះពាល់លើការគ្រប់គ្រងក្នុង រយៈពេលវែង

ប្រែសម្រួល៖ សហការី

អ្នកជំនាញផ្នែកច្បាប់លោក Richard Parrish បាននិយាយថា សេចក្តីសម្រេចរបស់តុលាការអ៊ឺរ៉ុបដែលបានចោទថាស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុប UEFA និងសមភាគីពិភពលោក FIFA បានរំលោភលើច្បាប់ EU ក្នុងការបណ្តេញដៃគូប្រជែងដែលបានដាក់ស្នើឲ្យចូលរួមប្រកួតប្រជែងក្នុងក្របខ័ណ្ឌ European Super League អាចមានផលប៉ះពាល់ដល់ការគ្រប់គ្រងរបស់ពួកគេ ក្នុងរយៈពេលវែងបើទោះបីជាផលប៉ះពាល់ទាំងនោះភ្លាមៗនៅមានឥទ្ធិតិចតួចក៏ដោយ។

សេចក្តីសម្រេចរបស់តុលាការអ៊ឺរ៉ុបកាលពីថ្ងៃព្រហស្បតិ៍ ២១ ធ្នូ បានធ្វើឡើងស្របពេលគ្នានឹងការសម្រេចចិត្តរបស់ស្ថាបីននេះប្រឆាំងនឹងក្លិបគ្រប់គ្រងកីឡាជិះស្គីល្បឿនលឿន ដែលជាស្ថាប័នមានអំណាចផ្តាច់មុខក្នុងការគ្រប់គ្រងកីឡានៅអឺរ៉ុប ដែលពួកគេដើរតួជានិយតករកំពូល និងអ្នកចូលរួមក្នុងសកម្មភាពទីផ្សារ។

សាស្ត្រាចារ្យច្បាប់នៃសាកលវិទ្យាល័យ Edge Hill លោក Richard Parrish បាននិយាយថា “សកម្មជនកីឡាកំពុងសម្លឹងមើលនីតិវិធីគ្រប់គ្រងរបស់ស្ថាប័ននេះដោយពិចារណាលើទម្រង់ដែលពួកគេគ្រប់គ្រងកីឡាឲ្យបានសមស្របទៅនឹងច្បាប់ប្រកួតប្រជែងរបស់សហភាពអឺរ៉ុប” ។

ECJ បានប្រើឆន្ទានុសិទ្ធប្រឆាំងនិង UEFA និង FIFA ដែលបានរំលោភច្បាប់ប្រកួតប្រជែងដោយរារាំងក្លិបចំនួន ១២ មិនឲ្យចូលរួមប្រកួតប្រជែងក្នុងក្របខ័ណ្ឌ European Super League ដោយអះអាងថាស្ថាប័នគ្រប់គ្រងកីឡាមានសិទ្ធិក្នុងការហាមឃាត់សមាជិកដែលចូលរួមការប្រកួតក្នុងក្របខ័ណ្ឌ European Super League ដែលបានដាក់ស្នើឡើងដោយគ្មានការយល់ព្រមពីស្ថាប័នរបស់ពួកគេ។ សេចក្តីសម្រេចដែលមិនមានបំភ្លឺច្បាស់លាស់ដោយផ្ទាល់ស្តីពីក្របខ័ណ្ឌ Super League តម្រូវឲ្យ UEFA និង FIFA មានចែងច្បាប់ជុំវិញការចូលរួមប្រកួតប្រជែងក្នុងក្របខ័ណ្ឌ Super League ដែលប្រកបដោយសក្តានុពល “តម្លាភាព ក្នុងគោលដៅ មិនរើសអើង និងធានាឲ្យមានសភាវគតិសមាមាត្រ” ដែលធ្វើឡើងដោយបើកចំហតាំងពីពេលចាប់ផ្តើមដំបូង។

មេធាវីនៅ Littleton Chambers លោក Grahame Anderson បាននិយាយថា “អ្វីដែលទំនងជានឹងកើតឡើងនៅពេលនេះ គឺការរៀបចំមួយចំនួននៅពីក្រោយឆាកដើម្បីធ្វើសេច្កតីសម្រេចអនុញ្ញាតឲ្យដៃគូចូលប្រកួតក្នុងក្របខ័ណ្ឌ Super League ដោយមិនមានតម្លាភាព”។

UEFA បានធ្វើបច្ចុប្បន្នភាពច្បាប់របស់ខ្លួនរួចហើយនៅឆ្នាំ ២០២២ ដោយរំពឹងថានឹងមានសេចក្តីសម្រេចដូចកាលពីថ្ងៃព្រហស្បតិ៍ប្រឆាំងនឹងអំណាចផ្តាច់មុខរបស់ UEFA និង FIFA ហើយបានអះអាងថា ខ្លួនមានការជឿជាក់ថាអ្វីៗត្រូវអនុលោមទៅតាម “ច្បាប់ និងបទប្បញ្ញត្តិរបស់អឺរ៉ុបទាំងអស់”។

ការផ្លាស់ប្តូរនៅក្នុងទិដ្ឋភាពច្បាប់ធ្វើឲ្យចុះខ្សោយការគ្រប់គ្រងរបស់ស្ថាប័នទាំងនេះក្នុងការចរចាជាមួយគូប្រជែងដែលមានសក្តានុពល។

ច្បាប់ថ្មីអាចបង្កការលំបាកសម្រាប់ UEFA ក្នុងការបង្ហាញអំពីភាពត្រឹមត្រូវសម្រាប់ការបដិសេធក្នុងការប្រកួតជាមួយគូប្រជែងដែលមានការពេញចិត្តចំពោះច្បាប់ថ្មីរបស់ខ្លួន ឬអនុឡោមទៅតាមរចនាសម្ព័ន្ធរបស់គេ។

Parrish បាននិយាយថា “ដូច្នេះតើមានអ្វីកើតឡើងប្រសិនបើ Super League ឬនរណាម្នាក់និយាយថាយើងចង់បង្កើតលីកដូច UEFA” ។ “តើ UEFA មានហេតុផលអ្វីដើម្បីរារាំងដែឬទេ?”

Super League ខ្លួនឯងត្រូវបានចាត់ទុកថាដូចជាស្លាប់បាត់ទៅហើយចាប់តាំងពីក្លិបនៅ Premier League របស់ចក្រភពអង់គ្លេសត្រូវបានដកខ្លួនចេញសម្រាប់ជាការឆ្លើយតបទៅនឹងការរិះគន់កាលពីឆ្នាំ ២០២១បើទោះបីជាមានកំណែទម្រង់ច្បាប់ដែលកំពុងតែតតាំងក្តីគ្នាជាមួយ UEFA និង FIFA នៅក្នុងតុលាការអេស្ប៉ាញក៏ដោយ។

អ្នកគាំទ្រកំពូលៗ រួមទាំងក្រុម Real Madrid និង Barcelona បានសាទរចំពោះសេចក្តីសម្រេចកាលពីថ្ងៃព្រហស្បតិ៍ថា បានលើកទឹកចិត្តដល់ការប្រកួតប្រជែងក្នុងកីឡាបាល់ទាត់។

Barcelona បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សេចក្តីសម្រេចរបស់ ECJគឺជាការ “ត្រួសត្រាយផ្លូវសម្រាប់ការប្រកួតបាល់ទាត់ថ្មីនៅអឺរ៉ុប ដោយប្រឆាំងនឹងអំណាចផ្តាច់មុខលើពិភពបាល់ទាត់របស់ភិភពលោក”៕

ប្រភព៖ Reuters/ga