អន្តរជាតិ

ក្រុមហ៊ុនអាកាសចរណ៍ Air China គ្រោងដាក់ភាគហ៊ុនរហូតដល់ ៨៤២ លានដុល្លារ ដើម្បីទិញយន្តហោះបន្ថែម

ប្រែសម្រួល៖ កញ្ញាស្រីស្រស់

ក្រុមហ៊ុនអាកាសចរណ៍ Air China គ្រោងនឹងប្រមូលប្រាក់ឲ្យបានរហូតដល់ ៦.០ ពាន់លានយន់ស្មើនឹង ៨៤២ លានដុល្លារ ក្នុងការលក់ភាគហ៊ុនឯកជននៅផ្សារហ៊ុនសៀងហៃ ដើម្បីពង្រីកវិសាលភាពរបស់ខ្លួននិងបំពេញដើមទុនពាណិជ្ជកម្ម។

ក្រុមហ៊ុន China National Aviation Holding Corporation Limited បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅផ្សារហ៊ុន Shanghai ថាក្រុមហ៊ុនអាកាសចរណ៏នេះមានគោលដៅលក់ភាគហ៊ុនរហូតដល់ ៨៥៤.៧ លានហ៊ុន ស្មើនឹង ៣០ ភាគរយនៃដើមទុនសរុបដែលមានស្រាប់របស់ខ្លួន។

ក្រុមហ៊ុនអាកាសចរណ៍ Air China នឹងប្រើប្រាស់ប្រាក់ចំណេញចំនួន ៤.២ ពាន់លានយន់ ដើម្បីផ្តល់មូលនិធិសម្រាប់ទិញយន្តហោះចំនួន ១៧ គ្រឿងបន្ថែមទៀត ហើយនៅសល់ចំនួន ១.៨ ពាន់លានយន់ ដែលត្រូវបានប្រើប្រាស់ដើម្បីបង្កើនដើមទុនរបស់ខ្លួន។

ក្រុមហ៊ុនអាកាសចរណ៍ចិនមិនបានបង្ហាញពីព័ត៌មានលម្អិតសម្រាប់ផែនការទិញយន្តហោះនោះទេ។

នៅចុងខែវិច្ឆិកា ក្រុមហ៊ុននេះមានយន្តហោះប្រតិបត្តិការចំនួន ៩០០ គ្រឿង រួមទាំងយន្តហោះរបស់ក្រុមហ៊ុន ៣៨៦ គ្រឿងនិងយន្តហោះ ២១៥ គ្រឿងទៀតក្រោមលក្ខ័ណ្ឌជួល និង ២៩៩ ក្រោមលក្ខ័ណ្ឌជួលសម្រាប់ប្រតិបត្តិការ។

ដោយឡែក ក្រុមហ៊ុន Air China ក៏បាននិយាយផងដែរថា ខ្លួនគ្រោងនឹងប្រមូលប្រាក់ឲ្យបានរហូតដល់ ២.០ ពាន់លានដុល្លារហុងកុងស្មើនឹង ២៥៨ លានដុល្លារអាមេរិក ដោយតម្កល់ភាគហ៊ុនឯកជនរបស់ក្រុមហ៊ុន H-shares ដើម្បីបំពេញដើមទុន៕

($1 = 7.1248 យន់ចិន)

$1 = 7.8135 ដុល្លារហុងកុង)

ប្រភព៖ Reuters