អន្តរជាតិ

ក្រុមហ៊ុនចិននឹងសាងសង់កន្លែងតំឡើងរថយន្តថាមពលថ្មីនៅហុងគ្រី

ប្រែសម្រួល៖សហការី

ក្រុងប៉េកាំង៖ ក្រុមហ៊ុន​រថយន្ត​អគ្គិសនី​យក្ស​របស់​ចិន BYD បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ខ្លួន​នឹង​សាងសង់​មូលដ្ឋាន​ផលិត​រថយន្ត​ថាមពល​ថ្មី​មួយនៅ​ក្នុង​ប្រទេស​ហុងគ្រី។

ក្រុមហ៊ុនBYD បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគណនី WeChat ផ្លូវការរបស់ខ្លួនថា កន្លែងថ្មីដែលនឹងត្រូវសាងសង់នោះគឺនៅទីក្រុង Szeged ភាគខាងត្បូងប្រទេសហុងគ្រី ត្រូវបានគេរំពឹងថានឹងបង្កើតការងារក្នុងស្រុកដល់ទៅរាប់ពាន់កន្លែងឯណោះ៕

ប្រភព៖ Reuters