ព័ត៌មានជាតិ

ក្រសួងព័ត៌មាននឹងរៀបចំកែលម្អ លើវិស័យសារព័ត៌មាន តាមប្រព័ន្ធសម័យទំនើប

ដោយ៖វិចិត្រ
ភ្នំពេញ៖ក្លិបអ្នកកាសែតកម្ពុជា បានរៀបចំវេទិកា និពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២០ ស្តីពីការពង្រឹងក្រមសីលធម៌ វិជ្ជាជីវៈ។វិទិការនេះធ្វើនៅសណ្ឋាគារសុខាភ្នំពេញ ក្នុងខណ្ឌជ្រោយចង្វា កាលពីថ្ងៃទី២១ ខែធ្នូឆ្នាំ២០២៣។

ក្នុងឱកាសនោះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងបញ្ជាក់ថា ក្នុងអណត្តិនៃរាជរដ្ឋាភិបាលថ្នីនេះ បញ្ហាដែលត្រូវយកចិត្តទុកដាក់បំផុតនោះ គឺការរៀបចំកែលម្អវិស័យសារព័ត៌មានទ្បើងវិញតាមប្រព័ន្ធសម័យទំនើប។ សំខាន់បំផុតយកចិត្តទុកដាក់ការពង្រឹងក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន។

ឯកឧត្តម រដ្ឋមន្ត្រីបានបន្តថា ការពង្រឹងក្រមសីលធម៌ វិជ្ជាជីវៈ គឺសំដៅបង្កើនគុណភាពវិស័យ័សារព័ត៌មាន ហើយទទួលបានការគាំទ្រពីសាធារណៈជន ខណៈដែលវិស័យសារព័ត៌មានបានឈានចូលដំណាក់កាលថ្មីនៃសមយឹឌីជីថល និងការប្រកួតប្រជែងប្រកបដោយគុណភាព។

រដ្ឋមន្ត្រីបានបន្ថែមថា មកដល់ពេលនេះ ការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ធ្វើឱ្យ តម្លៃនៃអ្នកសារព័ត៌មាន និងជំនឿរបស់អ្នកមកលើសារព័ត៌មាន ជាពិសេសក្នុងបរិបទនៃការរីកដុះដាលខ្លាំងនៃប្រព័ត៌មានសម័យទំនើប៕