អន្តរជាតិ

កម្មកររថភ្លើងក្រោមដីនៅស្រុកបារាំងនាំគ្នាធ្វើកូដកម្មរារាំងការធ្វើដំណើរ

ប្រែសម្រួល៖សហការី

ក្រុងប៉ារីសៈ ក្រុមប្រតិបត្តិកររថភ្លើងនៅ Eurostar បានថ្លែងឲ្យដឹងថាចាប់តាំងពីពាក់កណ្តាលថ្ងៃព្រហស្បត្តិ៍ ថ្ងៃទី ២១ ធ្នូ កូដកម្មដែលគេមិននឹកស្មានដល់ត្រូវបានរៀបចំឡើងដោយកម្មករដែលនៅបំរើការតាមផ្លូវរូងក្រោមដី Channel បានរារាំងចរាចរណ៏រថភ្លើងចេញពីប្រទេសបារាំងទៅកាន់អង់គ្លេស ។

កូដកម្មរបស់ប្រតិបត្តិករនៅ Eurotunnel Getlink បានរារាំងចរាចរណ៏រថភ្លើង Eurostar ឡានដឹកទំនិញ និងរថយន្ត ខណៈដែលរដូវកាលទេសចរណ៍កំពុងខិតជិតមកដល់។

ប្រតិបត្តិករនៅ Eurostar បាននិយាយថារថភ្លើងរបស់ខ្លួនត្រូវបានលុបចោលការចេញដំណើររហូតដល់មានការជូនដំណឹងជាថ្មី ប៉ុន្តែគិតមកត្រឹមម៉ោង ១៣៤៥ GMT មានព័ត៌មាននៅលើគេហទំព័ររបស់ខ្លួនថា សេវាកម្មពេលល្ងាចដែលបានបង្ហាញលើតារាងបញ្ជាក់ថាកំពុងដំណើរការហើយ។

រថភ្លើងចេញពីបារាំងទៅទីក្រុងឡុងដ៍ ទីក្រុង Amsterdam និងទីក្រុងប្រ៊ុចសែល ក៏រងផលប៉ះពាល់ផងដែរ។

Getlink បាននិយាយថា “សហជីពបារាំងបានបដិសេធផ្តល់ប្រាក់រង្វាន់ឧប្ថម្ភបន្ថែមចំនួន ១,០០០ អឺរ៉ូសម្រាប់ដំណាច់ឆ្នាំដែលត្រូវបានប្រកាសដោយអ្នកគ្រប់គ្រង។ ក្រុមប្រតិបត្តិករបានអំពាវនាវឲ្យធ្វើកូដកម្មដើម្បីទាមទារឲ្យបានលើសនេះបីដង” ។

ប្រតិបត្តិកររថភ្លើង Eurostar បាននិយាយនៅក្នុងសារបង្ហោះនៅលើ X ថា “យើងសូមជូនដំណឹងដល់ការពន្យារពេលធ្វើដំណើររបស់លោកអ្នកសូមលោកអ្នករង់ចាំការជូនដំណឹងជាថ្មីម្តងទៀតប្រសិនបើលោកអ្នកអាចធ្វើទៅបានបើទោះបីជាត្រូវពន្យារពេលដល់ថ្ងៃស្អែកក៏ដោយ។

ការ​ប្រកាស​លុប​ចោល​ការធ្វើដំណើររបស់​រថភ្លើង​បាន​បង្ក​ឲ្យ​មាន​ការ​រំខាននៅ​ក្នុង​ស្ថានីយ​រថភ្លើងធ្វើឲ្យអ្នកដំណើរ​ជ្រួលច្របល់​ក្នុងការប្ដូរ​ពេលវេលាសម្រាប់ការ​កក់សំបុត្រ​ទុក​តាម​ទូរសព្ទ​របស់​ពួកគេ។

លោក Nick អាយុ ៤៥ ឆ្នាំបាននិយាយថា “ការធ្វើដំណើរបើកវិញឥឡូវនេះហើយឥឡូវនេះពិតប្រាកដណាស់តែប្រាំនាទីទៀតទេ យើងទទួលបានអ៊ីមែលមួយដែលនិយាយថាប្រតិបត្តិករ Eurotunnel កំពុងធ្វើកូដកម្ម ហើយយើងទំនងជាមិនអាចចេញដំណើរតាមរថភ្លើងនៅថ្ងៃនេះទេ” សម្រាប់ការវិលត្រឡប់ទៅអង់គ្លេសដោយធ្វើដំណើរចែញពីទីក្រុង Lille ភាគខាងជើងប្រទេសបារាំង។

គាត់បាននិយាយថា អ៊ីមែលដែលគាត់ទទួលបានធ្វើឲ្យគាត់មានសង្ឃឹមតិចតួចសម្រាប់ការចេញដំណើរត្រឡប់ទៅទីក្រុងឡុងដ៍ក្នុងថ្ងៃនេះ។

“ពួកគេបានប្រាប់យើងថា ដោយសារតែស្ថិតនៅក្នុងខែធ្នូ គឺពិតជាលំបាកណាស់ក្នុងការទទួលបានការកក់សំបុត្រទុកមុនដោយសារតែកន្លែងមានកំណត់”៕

ប្រភព៖ Agency/nh