សន្ដិសុខសង្គម

រន្ធត់ណាស់ ! ស្រ្តីម្នាក់ជិះម៉ូតូទាក់ខ្សែភ្លើងកាត់ទទឹងផ្លូវដួលបោកក្បាលស្លាប់

ដោយ:សុខុម
ភ្នំពេញ ៖ អ្នករស់នៅក្បែរកន្លែងកើតហេតុភ្ញាក់ផ្អើលពេលឃើញស្រ្តីវ័យ៣០ឆ្នាំម្នាក់ដេកស្លាប់ស្ដូកស្ដឹងទៅនឹងថ្នល់ទាំងព្រលឹមថ្ងៃទី២១ខែធ្នូឆ្នាំ២០២៣លើផ្លូវភ្នំពេញហាណូយសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។


ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាស្រ្តីដែលស្លាប់ជិះម៉ូតូម៉ាក ស្មាស់រីវ៉ូ ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 1AK-8487 ។មុនពេលកើតហេតុគេឃើញជិះម្នាក់ឯងតាមបណ្តោយផ្លូវភ្នំពេញហាណូយ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនមធ្យម លុះមកដល់ជិតច្រកបត់ចូលក្រែនភ្នំពេញ ស្រាប់តែមានខ្សែភ្លើងមួយខ្សែបានធ្លាក់កាត់ទទឹកផ្លូវហើយត្រូវនារីនោះជិះទាក់ដួលបោកក្បាលស្លាប់ភ្លាមៗ។


បន្ទាប់ពីកើតហេតុភ្លាមប្រជាពលរដ្ឋទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានដើម្បីពិនិត្យ។
សមត្ថកិច្ចបានបញ្ជាក់ថា
សពឈ្មោះ រស់ សុខកញ្ញារស់នៅផ្ទះក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕