ព័ត៌មានជាតិ

ពន្ធដារប្រកាសចាត់វិធានការផ្លូវច្បាប់លើយានយន្តដែលមិនទាន់បង់ពន្ធផ្លូវឆ្នាំ២០២៣

ដោយ:សុខុម
ភ្នំពេញ:យោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារស្ដីពីការចុះពិនិត្យការប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនប្រចាំឆ្នាំ២០២៣ថាក្រុមការងារចម្រុះរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចថ្នាក់ក្រោមជាតិនឹងធ្វើការឃាត់យានយន្តតាមដងផ្លូវសំខាន់ៗមួយចំនួននៅតាមរាជធានីខេត្តតម្រូវឲ្យបង់ពន្ធចូលជាថវិការដ្ឋ។
តាមការជូនដំណឹងបានឲ្យដឹងទៀតថាក្រុមការងារនឹងចាប់ផ្តើមចុះអនុវត្តវិធានការផ្លូវច្បាប់ចាប់ពីថ្ងៃទី១៥ខែមករារហូតដល់ថ្ងៃទី៣១ ខែមីនាឆ្នាំ២០២៤។
អគ្គនាយកដ្ឋានពន្ធដារសង្ឃឹមយ៉ាងមុតមាំថាម្ចាស់យានយន្តទាំងអស់នឹងយកចិត្តទុកដាក់បំពេញកាតព្វកិច្ចសារពើពន្ធដោយរួសរាន់អញ្ជើញទៅប្រកាសបង់ពន្ធឱ្យបានគ្រប់ៗគ្នា៕