សន្ដិសុខសង្គម

ជិះម៉ូតូដឹកប្រពន្ធទៅធ្វេីការរោងចក្ររថយន្តបុកស្លាប់តាមផ្លូវ

ដោយ:សុខុម
តាកែវ ៖បុរសម្នាក់បានស្លាប់ពេលជិះម៉ូតូដឹកប្រពន្ធទៅធ្វើការងាររោងចក្រកាលពីព្រឹកព្រលឹមថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣នៅតាមបណ្ដោយផ្លូវជាតិលេខ ២ ត្រង់ចំណុចក្បាលថ្នល់វត្តតុំ ស្ថិតនៅភូមិត្រាំ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ។


អ្នកឃើញហេតុការណ៍បានឲ្យដឹងថារថយន្តដែលបុកអ្នកជិះម៉ូតូដឹកប្រពន្ធម៉ាក Ford ពណ៌ស ពាក់ផ្លាកលេខ 2BB-7259 ភ្នំពេញ។មុនពេលកើតហេតុបន្តិចរថយន្ត បើកបរក្នុងទិសដៅពីត្បូងមកជើង ។ចំណែកម៉ូតូ គ្មានផ្លាកលេខ បើកបរពីទិសដៅខាងជើងមកត្បូង ។គេមិនទាន់ដឹងយ៉ាងម៉េចទេបានជារថយន្តបុកចំពីមុខម៉ូតូពេញទំហឹង បណ្ដាលឲ្យបុរសជិះម៉ូតូដឹកប្រពន្ធស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកខេត្តតាកែវ។


ក្រោយកើតហេតុភ្លាមសមត្ថកិច្ចជំនាញចរាចរណ៍ខេត្តតាកែវឃាត់ខ្លួនអ្នកបើកបររថយន្តយកទៅធ្វើការសាកសួរ។
សមត្ថកិច្ចមិនទាន់បញ្ជាក់អត្តសញ្ញាណជនរងគ្រោះនិងអ្នកបើកបររថយន្តដែលបុកអ្នកជិះម៉ូតូស្លាប់ភ្លាមទេ។ប៉ុន្តែកំពុងអនុវត្តច្បាប់លើករណីខាងលើនេះ៕