សន្ដិសុខសង្គម

ជនជាតិចិនម្នាក់បើកឡានទំនើបលឿនដូចគេហោះទៅបុកបាក់បង្គោលភ្លើងផ្អើលទាំងព្រឹក

ដោយ៖ សហការី

ព្រះសីហនុ ៖ ជនជាតិចិនម្នាក់បើកបរក្នុងល្បឿនលឿន ទៅបុកនឹងបង្គោលភ្លើង១ដើមរងការខូចខាតយ៉ាងតំណំតែមិនបណ្តាលឲ្យមានមនុស្សរងរបួសឬស្លាប់នោះទេ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧ និង ៣០នាទីព្រឹក ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣នេះ នៅតាមបណ្តោយផ្លូវ២ធ្នូ ម្តុំខាងមុខផ្សារព្រីនម៉ល ដែលស្ថិតនៅក្នុងភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

នៅកន្លែងកើតហេតុគេបានប្រាប់ឲ្យដឹងថា ដំបូងគេបានឃើញរថយន្តមួយគ្រឿង ម៉ាកRang Rover ពណ៌ស បើកបរដោយបុរសជនជាតិចិនម្នាក់ និងរួមដំណើរដោយស្ត្រីម្នាក់ ។

រថយន្តខាងលើបើកបរក្នុងល្បឿនលឿនទិសដៅពីឆ្នេរសុខា ឆ្ពោះទៅឆ្នេរឯករាជ្យ។ លុះមកដល់ចំណុចស្តុបផ្សារព្រីនម៉ល និងផ្លូវកោងផងនោះមិនកាច់ចង្កូតតាមផ្លូវកោងក៏ ស្រាប់តែជ្រុលចង្កូតឡើងទៅ បុកបាក់បង្គោលភ្លើងរដ្ឋមួយដើមបង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក៕