សេដ្ឋកិច្ច

Alibaba កាត់បន្ថយភាគហ៊ុនរបស់ខ្លួនក្នុងក្រុមហ៊ុនរថយន្តអគ្គិសនី Xpeng ជាលើកទីពីរ

ប្រែសម្រួល៖ រតនា

បើយោងតាមលិខិតចេញផ្សាយកាលពីថ្ងៃអង្គារបានបញ្ជាក់ឲ្យដឹងថានៅក្នុងខែនេះក្រុមហ៊ុន Alibaba Group បានកាត់បន្ថយភាគហ៊ុនរបស់ខ្លួននៅក្នុងក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដែលមានរោងចក្រនៅប្រទេសចិន Xpeng ជាលើកទីពីរ ។

ក្រុមហ៊ុន Alibaba បានរាយការណ៍ថាភាគហ៊ុនរបស់ខ្លួននៅសល់ត្រឹមតែ ៩.២ ភាគរយក្នុងភាគហ៊ុនក្រុមហ៊ុនផលិតរថយន្តអគ្គិសនីបើគិតមកត្រឹមថ្ងៃទី ១៥ ខែធ្នូ ធៀបនឹងភាគហ៊ុនរបស់ខ្លួនដែលមានសរុប ១២.៥ ភាគរយកាលពីមួយសប្តាហ៍មុន។

ក្រុមហ៊ុនអេឡិចត្រូនិកយក្ស Alibaba Group របស់ចិនបានកាត់បន្ថយការកាន់កាប់របស់ខ្លួននៅក្នុងភាគហ៊ុនសមញ្ញរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Xpeng’s Class A ប្រហែល ៦.៥ ភាគរយគិតមកត្រឹមថ្ងៃទី ៦ ខែធ្នូ។

Xpeng ដែលកំពុងតែប្រឈមនឹងការប្រកួតប្រជែងនៅក្នុងទីផ្សាររថយន្ត EV ដ៏ធំរបស់ចិនបានប្រកាសពីការខាតបង់ច្រើនជាងការរំពឹងទុកនៅក្នុងខែវិច្ឆិកាក្នុងកិច្ចប្រតិបត្តិការលើទីផ្សារជួញដូររថយន្តធៀបមកត្រឹមត្រីមាសទី ៣ នេះដោយសារតែមានការកាត់បន្ថយនូវការចំណាយលើតម្រូវការហើយការផលិតកាន់កើនឡើងហួសកម្រឹត៕

ប្រភព៖ Reuters