អន្តរជាតិ

ព្រះវិហារកាតូលិកនៅសិង្ហបុរីប្រកាសជំហរប្រឆាំងនឹងការប្រទានពរដល់គូស្នេហ៍ភេទដូចគ្នា

ប្រែសម្រួល៖ សហការី

សិង្ហបុរី៖ នៅថ្ងៃអង្គារ ទី១៩ ខែធ្នូ ព្រះវិហាររ៉ូម៉ាំងកាតូលិករបស់ប្រទេសសិង្ហបុរី បានរំលឹកឡើងវិញអំពីគោលជំហររបស់ខ្លួនមិនប្រទានពរជ័យដល់សម្ព័ន្ធភាពភេទដូចគ្នាដោយបានបញ្ជាក់ថា សេចក្តីប្រកាសនាពេលថ្មីៗធ្វើឡើងដោយសម្តេចប៉ាប គឺដើម្បីកំណត់ច្បាប់ និងក្រឹតក្រមសម្រាប់បូជាចារ្យអំពីការប្រទានពរជ័យដល់គូស្នេហ៍ទាំងនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ខ្លួន ព្រះវិហារកាតូលិកនៅប្រទេសសិង្ហបុរីបាននិយាយថា ខ្លួនចង់បញ្ជាក់ “កុំឲ្យមានការយល់ច្រឡំ” ដែលថាមានការផ្លាស់ប្តូរគោលជំហររបស់ខ្លួនលើលទ្ធិប្រពៃណីរបស់ខ្លួនសម្រាប់ពិធីអាពាហ៍ពិពាហ៍។

មេដឹកនាំនៃវិហារកាតូលិក ខាឌីណាល់ វីលៀម ហ្គោ (Cardinal William Goh) របស់ប្រទេសសិង្ហបុរីបាននិយាយថាគោលសំខាន់នៃសេចក្តីប្រកាសរបស់បុរីវ៉ាទីកង់កាលពីថ្ងៃចន្ទ មិនសំដៅលើការប្រទានពរជ័យដល់សម្ព័ន្ធនៃគូស្នេហ៍ភេទដូចគ្នានោះទេ ផ្ទុយ​ទៅ​វិញគឺជា​ការ​​ការ​ណែនាំ​នៅ​ក្នុង ការរ​ធ្វើ​ឲ្យ​មាន​ភាព​ខុស​គ្នា​រវាង​ពរជ័យ​ជា​ផ្លូវ​ការ​របស់​សាសនិក និង​ពរជ័យ​គ្រូគង្វាល​សម្រាប់​គ្រប់ពិធី​ទាំងអស់​នៅ​ខាង​ក្រៅ​ពិធី​សាសនា។

បើយោងតាមសេចក្តីថ្លែងការណ៍របស់អាចារ្យរ៉ូម៉ាំងកាតូលិក នៃប្រទេសសិង្ហបុរី បាននិយាយថា “វាមិនដូចគ្នានិងការប្រទានពររបស់ព្រះវិហារដែលតម្រូវឲ្យមានការប្រើប្រាស់ការអធិស្ឋានដែលត្រូវបានអនុម័តបន្ថែមលើលក្ខខណ្ឌដែលត្រូវបំពេញក្នុងការប្រទានពរដោយគ្រូគង្វាលគឺជាការអធិស្ឋានដែលផ្តល់ជូនដោយឯកឯងសម្រាប់មនុស្សគ្រប់ៗរូប” ។

យើងមិនប្រទានពរដល់សម្ព័ន្ធអ្នកស្រឡាញ់ភេទដូចគ្នាទេ តែយើងប្រទានពរដល់គូស្វាមីភរិយាដែលមានលក្ខណ: មិនទៀងទាត់ ដូចជាអ្នកដែលបានលែងលះគ្នា និងរៀបការម្តងទៀត បុគ្គលដែលតស៊ូដើម្បីស្មោះត្រង់នឹងព្រះបញ្ញត្តិរបស់ព្រះ និងអ្នកដែលរំលូតកូន។ ការប្រទានពរដល់អ្នកឈឺ មនុស្សចាស់ និងអ្នកដែលសុំការប្រទានពរជ័យខាងវិញ្ញាណ និងសារពីព្រះ។

លោកបានបន្ថែមថា “យើងមិនប្រទានពរដល់អំពើបាបរបស់មនុស្សនោះទេ តែយើងពិចារណាលើ បុគ្គលដែលបានស្រឡាញ់ដោយព្រះ សូម្បីតែគាត់ជាមនុស្សមានបាបក៏ដោយ”។

ព្រះវិហារកាតូលិកបាននិយាយថាឯកសារប្រាំបីទំព័រកាលពីថ្ងៃចន្ទបានកំណត់ជាពិសេសថាអ្នកដែលសុំពរបង្ហាញថាពួកគេ “ត្រូវការព្រះ” នៅក្នុងជីវិតរបស់ពួកគេដោយបង្ហាញពី “សារពីព្រះនិងការអធិស្ឋាន

សុំសេចក្តីសុខសាន្តឲ្យកាន់តែប្រសើរឡើង” ។

ដូច្នេះហើយ ការប្រកាសនេះមិនមែនជាការគាំទ្រដល់ការប្រទានពរជ័យសម្រាប់អាពាហ៍ពិពាហ៍មិនទៀងទាត់ និងគូសេ្នហ៏ភេទដូចគ្នា តាមការកំណត់នៃច្បាប់ និងប្បញ្ញត្តិសម្រាប់បូជាចារ្យអំពីរបៀបដែលពួកគេគួរប្រទានពរដល់គូស្វាមីភរិយាទាំងនេះ ដែលការប្រទានពរជ័យទាំងនេះអ្នកដទៃយល់ច្រឡំថាជាការយល់ព្រមពីសាសនាចំពោះគូសេ្នហ៏ភេទដូចគ្នាបែបនេះ។ ”

យើងសូមសម្តែងនូវអំណរគុណដែលព្រះវរបិតាបរិសុទ្ធបានអនុញ្ញាតផ្តល់សេចក្តីប្រកាសនេះ ដូច្នេះថាអ្នកបម្រើសាសនាចក្រនឹងមិនប្រព្រឹត្តតាមរបៀបដែលប្រទានពរជ័យឲ្យអ្នកដទៃខុសពីវិធីសាសនាដែលគេយល់ថាជាការគាំទ្រដល់គូសេ្នហ៏ភេទដូចគ្នានោះទេ។ ក្នុងពេលជាមួយគ្នានេះក៏បានបង្ហាញពីសេចក្តីមេត្តាករុណា និងសេចក្តីស្រឡាញ់របស់សាសនាចំពោះ មនុស្សមានបាបទាំងអស់ ហើយថាយើងទាំងអស់គ្នាគឺជាមនុស្សមានបាបដែលព្យាយាមសម្អាតខ្លួនឲ្យជ្រះថ្លាប្រកបដោយភាពបរិសុទ្ធឥតខ្ចោះថែមទៀត។

កាលពីថ្ងៃចន្ទបុរីវ៉ាទីកង់បាននិយាយនៅក្នុងសេចក្តីសម្រេចដ៏សំខាន់មួយដែលត្រូវបានអនុម័តដោយសម្តេចប៉ាប Francis ថាបូជាចារ្យរ៉ូម៉ាំងកាតូលិកអាចប្រទានពរជ័យដល់គូស្នេហ៍ភេទដូចគ្នាដរាបណាមិនមែនជាផ្នែកមួយនៃពិធីសាសនា ឬពិធីបុណ្យសាសនាធម្មតានោះទេ។

ឯកសារចេញពីការិយាល័យគោលលទ្ធិរបស់បុរីវ៉ាទីកង់ ដែលបានអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្តីប្រកាសដែលស្ថាប័នដូចគ្នាបានចេញផ្សាយក្នុងឆ្នាំ ២០២១ បានចែងថាការប្រទានពរជ័យបែបនេះនឹងមិនធ្វើឲ្យមានភាពស្របច្បាប់ក្នុងស្ថានភាពមិនច្បាស់លាស់នោះទេ ប៉ុន្តែជាសញ្ញាមួយដែលថាព្រះស្វាគមន៍មនុស្សទាំងអស់។

ដោយបាន​បន្ថែម​ថាយើង​មិន​គួរយល់​ច្រឡំ​ជាមួយ​សាក្រាម៉ង់​នៃ​អាពាហ៍ពិពាហ៍​ភេទ​ផ្ទុយ​គ្នា​នោះ​ទេ​។

ដោយបានបញ្ជាក់ថា បូជាចារ្យគួរតែសម្រេចចិត្តលើករណីនីមួយៗ ហើយ “មិនគួររារាំង ឬហាមឃាត់ការធ្វើពិធីរបស់មនុស្សគ្រប់ស្ថានភាពដែលពួកគេអាចស្វែងរកការរប្រទានពរជ័យពីព្រះតាមរយៈពរជ័យដ៏សាមញ្ញមួយនោះទេ” ។

សាសនាបានបង្រៀន​ថា ការ​ទាក់​ទាញ​ភេទ​ដូច​គ្នា​មិន​មែន​ជា​អំពើ​បាប​ទេ ប៉ុន្តែ​ការ​ស្រឡាញ់​ភេទ​ដូច​គ្នា​គឺ​ជា​អំពើផ្ទុពីច្បាប់ធម្មជាតិ។ ចាប់តាំងពីមានការបោះឆ្នោតក្នុងឆ្នាំ ២០១៣ សម្តេច Pope Francis បានព្យាយាមធ្វើឲ្យព្រះវិហារដែលមានសមាជិកច្រើនជាង ១.៣៥ ពាន់លាន ទទួលបានការស្វាគមន៍ចំពោះអ្នកស្រឡាញ់ភេទដូចគ្នាដោយមិនផ្លាស់ប្តូរគោលនៃលទ្ធិសីលធម៌នោះទេ៕

ប្រភព៖ CNA/Agencies/cm(zl)