សេដ្ឋកិច្ច

ពន្ធដារ ប្រមូលចំណូលបានជាង ៣ពាន់លានដុល្លារ ក្នុងរយៈពេល១១ខែឆ្នាំ២០២៣

ដោយៈសិរីមតី
ភ្នំពេញ៖រយៈពេល ១១ខែ ឆ្នាំ ២០២៣ ពន្ធដារប្រមូលចំណូលបានប្រមាណ ៣៣៤៧,១៨ លានដុល្លារ ស្មើនឹង ៩៣,៧១% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ ការគ្រប់គ្រងឆ្នាំ២០២៣។នេះបើតាមរបាយ ការណ៍ របស់អគ្គនាយកដ្ឋានពន្ធដារកាលពីថ្ងៃទី១៩ខែធ្នូ។

សូមបញ្ជាក់ថា ច្បាប់ ហិរញ្ញវត្ថុ សម្រាប់ ការគ្រប់គ្រង ឆ្នាំ ២០២៣ បានកំណត់ ឱ្យ អគ្គនាយកដ្ឋាន ពន្ធដារ ប្រមូល ចំណូល ឱ្យបាន ចំនួន ប្រមាណ ៣ ៥៧១,៥៤ លាន ដុល្លារ ។

លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា៖ចំណូលពន្ធអាករ គ្រប់ប្រភេទដែលអគ្គនាយកដ្ឋាន ពន្ធដារ ប្រមូល បាន ជាក់ស្ដែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់ពន្ធដារ នៅក្នុងខែវិច្ឆិកា មានចំនួន ១ ១៣៤,៥៨ ប៊ីលានរៀល (ប្រមាណជា ២៨០,១៤ លានដុល្លារ) ស្មើនឹង ៧,៨៤% នៃផែនការច្បាប់ស្តីពី ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។

ការគ្រប់គ្រងប្រមូលចំណូលពន្ធពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-Commerce) សម្រេចបានប្រមាណជា ៦៨,២៨ លានដុល្លារ ពីសហគ្រាសជាអ្នក ជាប់ពន្ធ អនិវាសនជន ចំនួន ៨៣ សហគ្រាស (សហគ្រាសផ្គត់ផ្គង់ទំនិញ និងឡិចត្រូនិកពីបរទេសចូលមកកម្ពុជា៕