សន្ដិសុខសង្គម

ប្រគល់រថយន្តសង្រ្គោះបន្ទាន់ដល់មន្ទីរពេទ្យបង្អែកស្រុកចំនួនពីរជាប់ផ្លូវជាតិលេខ៧

ដោយ៖ គង់ហេង
កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាមដឹកនាំដោយលោក អ៊ុន ចាន់ដា ជាអភិបាលខេត្តនៅថ្ងៃទី ១៩ ធ្នូ ម្សិលមិញ បានសម្រេចផ្តល់រថយន្តសង្រ្គោះបន្ទាន់ដល់មន្ទីរពេទ្យបង្អែកស្រុកព្រៃឈរ និងស្រុកជើងព្រៃ ដែលនៅតាមបណ្តោយផ្លូវជាតិលេខ៧ ដើម្បីប្រើប្រាស់ជាប្រយោជន៍រួមក្នុងវិស័យសុខាភិបាល។


កម្មវិធីប្រគល់ ទទួលរថយន្តនេះចំនួនពីរ គ្រឿងខាងលើធ្វើនៅក្នុងសាលាខេត្តកំពង់ចាម គឺក្រោយពីទទួលបានរថយន្តសង្រ្គោះបន្ទាន់ និងបានថ្លែងអំណរគុណដល់ម្ចាស់ជំនួយ អង្គការសមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូគ្រិស្ត នៃពួកបរិសទ្ធថ្ងៃចុងក្រោយដែលបានជួយឧបត្ថម្ភរថយន្តទាំងពីរ គ្រឿងដល់រដ្ឋបាលខេត្តកំពង់ចាម សម្រាប់សង្រ្គោះបន្ទាន់រួចមក ក៏បានសម្រេចផ្តល់ជូនខាងមន្ទីរពេទ្យបង្អែកស្រុកព្រៃឈរចំនួន មួយ គ្រឿង និងមួយគ្រឿងទៀតជូនដល់មន្ទីរពេទ្យបង្អែកស្រុកជើងព្រៃ៕