ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃនឹងបញ្ជូនក្រុមការងារចុះសិក្សាស្រាវជ្រាវ ពិនិត្យនិងវាយតម្លៃលើ ការអនុវត្តនិងភារកិច្ច របស់រដ្ឋបាលខេត្តបន្ទាយ មានជ័យ

ដោយ : បន្ទាយ / បន្ទាយមានជ័យ

ក្រសួងមហាផ្ទៃ តាមលិខិត បង្គាប់ការចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ បានចេញលិខិតបង្គាប់ ការ ចាត់ តាំង ថ្នាក់ដឹកនាំនៃមន្ត្រីរាជការចំនួន១០រូប នៃក្រសួងមហាផ្ទៃ ឲ្យចុះទៅបំពេញ បេសកកម្មនៅខេត្តបន្ទាយ មានជ័យ ដើម្បីចុះ សិក្សាស្រាវជ្រាវ ពិនិត្យ និងវាយតម្លៃលើ ការអនុវត្ត និងភារកិច្ចរបស់រដ្ឋបាលខេត្តបន្ទាយ មានជ័យ ។
គឺមានរយៈពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣

លិខិត បង្គាប់ការនេះ ចុះហត្ថលេខាដោយលោក អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិ ការក្រសួងមហាផ្ទៃ។

បើយោងលិខិតបានឲ្យដឹងថា : ក្រុមការងារនឹងជួបសម្ភាសន៍ជាមួយលោកប្លែក វ៉ារី ប្រធាន ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ , លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ , អភិបាលរងខេត្តទាំងចំនួន ១០រូប , សមាជិកក្រុម ប្រឹក្សាខេត្ត , លោកសាន ស៊ានហូ ប្រធានក្រុមប្រឹក្សាក្រុងប៉ោយប៉ែត និងលោកគាត ហ៊ុល.អភិបាលក្រុងប៉ោយប៉ែត រួមទាំងមន្ត្រីពាក់ព័ន្ធ មួយចំនួនទៀត ៕